Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលគ្រោងសន្សំថាមពលឱ្យបាន ១៥០០ មេហ្កា វ៉ាត់ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣០

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែង និងថាមពល​បានឱ្យដឹងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលគ្រោងសន្សំថាមពលឱ្យបាន​១៥០០មេហ្កាវ៉ាត់ ដែលគិតជាទំហំទឹក​ប្រាក់​ប្រមាណ ៤ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០ តាម​រយៈកម្មវិធីប្រើប្រាស់ថាមពល​ឱ្យមានប្រសិទ្ធ​ភាព​ខ្ពស់ក្នុងវិស័យឧស្សាហកម្ម អគារ ដឹកជញ្ជូន​ និងឧបករណ៍អគ្គិសនីដោយ​​មិនប៉ះ​ពាល់ដល់​ទិន្នផល​ និងផាសុខភាពរបស់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ បានអនុម័តគម្រោង​វិនិ​យោគថាមពល​ស្អាតចំនួន ២៣ គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ដែលនឹងរួមចំណែកក្នុង​ការបង្កើនចំណែកថាមពលស្អាតរបស់កម្ពុជា។

គម្រោងចំនួន ២៣ រួមមាន គម្រោងថាមពលពន្លឺព្រះអាទិត្យ ១២ គម្រោង គម្រោងថាមពលខ្យល់ ៦ គម្រោង គម្រោងថាមពលពន្លឺព្រះអាទិត្យរួមបញ្ចូលគ្នាជាមួយជីវម៉ាស ១ គម្រោង គម្រោងថាមពលឧស្ម័ន LNG ១គម្រោង គម្រោងវារីអគ្គិសនី ១គម្រោង និងគម្រោងស្ថានីយ៍ស្តុកថាមពល ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះមានទុនវិនិយោគសរុបចំនួន ៥,៧ ប៊ីលានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង រតនគិរី មណ្ឌលគិរី ព្រះសីហនុ កំពង់ចាម និងខេត្តព្រៃវែង។

គម្រោងទាំងនេះនឹងដោះស្រាយបញ្ហាកង្វះប្រភពអគ្គិសនីដោយសារស្ថានភាពផ្លាស់ប្តូរនៃការអភិវឌ្ឍន៍គម្រោងប្រភពថាមពលដែលបានគ្រោងទុក។

ការអភិវឌ្ឍន៍នៃគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់​ព្រះរាជាណាចក្រកម្ពុជាក្នុងការបំពេញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទៅនឹងការកើនឡើងនៃតម្រូវកាអគ្គិសនីដល់បណ្តាញជាតិ។

គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងតម្លៃសម​រម្យដល់​អ្នក​ប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងនេះនឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍន៍ប្រភព​ថាមពល​ក្នុងស្រុក ដោយបង្កើនការអភិវឌ្ឍន៍ថាមពលស្អាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៦ វិនាទី មុន

រដ្ឋាភិបាលគ្រោងសន្សំថាមពលឱ្យបាន ១៥០០ មេហ្កា វ៉ាត់ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣០

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

នាវាកងទ័ពជើងទឹកនូវែលសេឡង់លិចជាលើកដំបូង​ចាប់​តាំងពីសង្គ្រាមលោកលើកទី​២

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

មនុស្ស​​រាប់ពាន់​នាក់​ជាប់គាំង​​​ក្នុង​ហេតុការណ៍​ទឹកជំនន់​នៅ​បង់ក្លាដែស ​ខណៈ​​មួយចំនួន​ស្លាប់​

សន្តិសុខសង្គម៣៧ នាទី មុន

ត្រឹមមួយសប្ដាហ៍ តុលាការចាត់ការសំណុំរឿងក្មេងទំនើង ៤៧ករណី និងឃាត់ខ្លួនជាង១៩០នាក់

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អ៊ីស្រាអែល បញ្ចេញ​តួលេខ​ទាហាន​ស្លាប់ និង​ចំនួន​រ៉ុកកែត​ដែល​សត្រូវ​បាញ់​ចូល​ដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម