Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់ ប្រាប់​ថា​មិន​ចង់​បាន​សង្គ្រាម​ទេ ទើប​បាញ់​មីស៊ីល​ចូល​ដី​អ៊ីស្រាអែល

បានផុស

នៅ

នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក Dick Schoof នាយករដ្ឋមន្ត្រី​ហូឡង់ កាល​ពី​ថ្ងៃ​អាទិត្យ លោក Massoud Pezeshkian បាន​ប្រាប់​ថា អ៊ីរ៉ង់​គ្មាន​បំណង​ចង់​បង្កើត​សង្គ្រាម និង​ភាព​តានតឹង​នោះ​ទេ ដោយ​​បន្ថែម​ថា សកម្មភាព​បាញ់​មីស៊ីលចូល​ដី​អ៊ីស្រាអែល​នា​ពេល​ថ្មីៗ​នេះ មាន​បំណង​បញ្ឈប់​​របប​ឧក្រិដ្ឋកម្ម និង​បង្កើត​សន្តិភាព​ក្នុង​តំបន់​​ប៉ុណ្ណោះ។

លោក Massoud Pezeshkian ប្រធានាធិបតី​អ៊ីរ៉ង់ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អ៊ីរ៉ង់ បាន​និយាយ​ថា រដ្ឋាភិបាល​តេហេរ៉ង់​​បាន​ស្វែង​រក​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ដែល​មាន​តុល្យភាព​ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់ រួម​ទាំង​​បណ្ដា​ប្រទេស​លោក​ខាង​លិច។ ដោយ​ឡែក ការ​ផ្លោង​មីស៊ីល​​​ជាង​២០០​​គ្រាប់​កាល​ពី​ដើម​ខែ​តុលា​​​ ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ភាព​ឃោរឃៅ​របស់​អ៊ីស្រាអែល បញ្ឈប់​ការ​រីក​សាយភាយ​នៃ​ជម្លោះ​ក្នុង​តំបន់ និង​​បង្កើត​ភាព​ស្ងប់ស្ងាត់​ដោយ​សន្តិភាព។

លោក Pezeshkian បាន​បន្ថែម​ថា ប្រតិបត្តិការនេះធ្វើឡើងស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយគ្រាន់តែវាយប្រហារគោលដៅយោធាតែប៉ុណ្ណោះ។

លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានបដិសេធមិនផ្តល់ការឆ្លើយតបភ្លាមៗចំពោះឧក្រិដ្ឋកម្មភេរវកម្មរបស់អ៊ីស្រាអែលក្នុងការធ្វើឃាត​លោក Ismail Haniyeh មេដឹកនាំក្រុមហាម៉ាស ក្នុងទីក្រុងតេហេរ៉ង់ និង​ការ​រំលោភលើអធិបតេយ្យភាពជាតិរបស់ខ្លួន ដោយសង្ឃឹមថាដំណោះស្រាយ​ការទូតនឹងនាំទៅដល់ការបង្កើតបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក Pazeshkian បាន​បញ្ជាក់​ទៀត​ថា អ៊ីស្រាអែលបានធ្វើឃាត​លោក Haniyeh ដោយ​មាន​គោលបំណង​ស្ដារ​ឡើង​វិញ​នូវ​ការបរាជ័យរបស់ខ្លួនក្នុងតំបន់​ហ្គាហ្សា។ ទន្ទឹមនោះ លោក​បានរិះគន់​លោកខាងលិច និងសហរដ្ឋអាមេរិក ចំពោះការមិនថ្កោលទោសឧក្រិដ្ឋកម្ម​របស់​អ៊ីស្រាអែល។

ចំណែកនាយករដ្ឋមន្ត្រីហូឡង់ បាននិយាយថា ប្រទេសរបស់លោកមានជំនឿយ៉ាងមុតមាំថា តំបន់នេះមិនអាចទ្រាំទ្រនឹងភាពតានតឹងបន្ថែមទៀតបានទេ ហើយបានអំពាវនាវឲ្យ​ភាគីទាំងអស់ ទប់ស្កាត់ការកើនឡើងនៃជម្លោះ។

លោក Schoof បានបន្ត​ថា ហូឡង់បានជំរុញ​ឲ្យ​អ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានគាំទ្រសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការបង្កើតបទឈប់បាញ់នៅក្នុងប្រទេសលីបង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ពលរដ្ឋ​ជាង​១២​លាន​នាក់​នៅ​អាហ្វហ្គានីស្ថាន ប្រឈម​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

​ប្រជាជន​អាមេរិក​ទំនង​លំបាកសម្រេច​ចិត្ត​​ក្នុង​ការ​បោះឆ្នោត​​ប្រធាធិបតី​ទី​៤៧​​

ព័ត៌មានជាតិ១៧ នាទី មុន

ប្រធានរដ្ឋសភា​ ស្នើទូតអូស្រ្តាលីជួយជំរុញឱ្យមានការបង្កើតសាកលវិទ្យាល័យអូស្ត្រាលីនៅកម្ពុជា

ជីវិតកម្សាន្ដ២១ នាទី មុន

ផេកដ៏ល្បីមួយទស្សន៍ទាយថា​ បេក្ខភាពតំណាងទាំង១២រូបនឹងមានឱកាសឈ្នះមកុដ ខណៈគ្មានវៀតណាមនិងថៃទេ

ជីវិតកម្សាន្ដ៣៧ នាទី មុន

លោក លៀក លីដា លើកទឹកចិត្តអ្នកនាង អុឹម សុគន្ធា រកការដោះស្រាយប្រកបដោយប្រាជ្ញា និងប្រុងប្រយ័ត្ន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលស្រុកល្វាឯម ដែលសូកលុយ លី សាម៉េត ៣០ម៉ឺនដុល្លារ ដើម្បីធ្វើអភិបាលក្រុងអរិយក្សត្រ ត្រូវបញ្ចប់តំណែង

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបលានដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត   

ព័ត៌មានជាតិ២ ម៉ោង មុន

បិទចរាចរណ៍ក្រោមស្ពានព្រះមុនីវង្សចាស់-ថ្មី ២០ ថ្ងៃ ដើម្បីជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម