Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖ ការបណ្ដុះបណ្ដាលមន្ត្រី ជាគោលការណ៍ចម្បងរបស់គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

ការអប់រំបណ្តុះបណ្តាលមន្ត្រីរបស់គណបក្សនៅគ្រប់ថ្នាក់ គឺជាគោលការណ៍ចម្បងរបស់គណបក្សប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨២ ជូនសិក្ខាកាមដែលជាមន្រ្តីគណបក្សមកពីបណ្តាគណបក្សក្រសួងស្ថាប័ន គណបក្សរាជធានីខេត្ត និងយុវជនបង្គោលរបស់គណបក្សសរុប១៥០នាក់ នៅវិមាន ៧មករា។

លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា វគ្គអប់រំនយោបាយដែលកំពុងចាប់ផ្ដើមប្រព្រឹត្តទៅនេះ ស្របពេលដែលកម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រែក្លាយនូវកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាគោលនយោបាយសម្រាប់ទ្រទ្រង់ការអនុវត្តកម្មវិធីនយោបាយនេះ ហើយបាននិងកំពុងចាត់តាំងអនុវត្តលើគ្រប់វិស័យការងាររបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម និងប្រកបដោយលទ្ធផលគួរជាទីពេញចិត្តយ៉ាងក្រៃលែង។ នេះជាការលើកឡើងបន្ថែមរបស់លោក ឯក សំអុល។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាគោលការណ៍ចម្បងរបស់គណបក្ស ដែលតែងតែបានចាត់តាំងអនុវត្តក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស។ ដូច្នេះ លោក ថា វគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨២ នាពេលនេះ មានគោលដៅបម្រើសំណូមពរពង្រឹងជួរមន្ត្រីគណបក្ស ជាពិសេសមន្ត្រីបន្តវេនឱ្យមានការយល់ដឹង មានការត្រិះរិះពិចារណាបានត្រឹមត្រូវ និងមានការឯកភាពគ្នាខាងទស្សនៈ សតិអារម្មណ៍ គោលជំហរ និងសកម្មភាពក្នុងការអនុវត្តលក្ខន្តិកៈកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្ស។

ដើម្បីធានាឱ្យវគ្គអប់រំនយោបាយនេះ ទទួលបានលទ្ធផលល្អ លោក ឯក សំអុល ក៏បានស្នើឱ្យយកចិត្តទុកដាក់លើប្រការមួយចំនួន ដោយត្រូវខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនេះឱ្យបានល្អ និងទាន់ពេល។ ករណីជួបប្រទះការលំបាក ត្រូវសុំយោបល់ដោះស្រាយពីគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ហើយគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ។

ចំណែក សិក្ខាកាមគ្រប់រូបត្រូវប្រមូលផ្ដុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ សំដៅធានាការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឱ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពថែមទៀត។ បន្ថែមពីនេះ លោក ឯក សំអុល ឱ្យរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដោយស្មារតីយោគយល់ និងសុខដុមរមនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ វិនាទី មុន

មន្ត្រីជាន់ខ្ពស់៖ ការបណ្ដុះបណ្ដាលមន្ត្រី ជាគោលការណ៍ចម្បងរបស់គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបម៉ឺនដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត   

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ប្រធានាធិបតី​អ៊ីរ៉ង់ ប្រាប់​ថា​មិន​ចង់​បាន​សង្គ្រាម​ទេ ទើប​បាញ់​មីស៊ីល​ចូល​ដី​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ក្រុមហេសបូឡា៖ អ៊ីស្រាអែល គឺជាដុំសាច់មហារីក ដែលត្រូវតែកម្ចាត់ចោល

ជីវិតកម្សាន្ដ៤៨ នាទី មុន

ប៉ូគីមថេ សុតធីតា បង្ហាញការខកចិត្តក្រោយគេដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024

Sokha Hotels

ព័ត៌មានពេញនិយម