Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣​ បន្ត​ដាក់​គ្រឿងចក្រ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​មូលដ្ឋាន​ប្រមាណ​៥០០​ម៉ែត្រ

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣ ដឹកនាំ​ដោយ​លោក វ៉ា សាវឿន ចៅសង្កាត់ នៅ រសៀល​ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ​២០២៤ បានដាក់​គ្រឿងចក្រ​ស្តារ​ប្រឡាយ​យក​សំរាម​និង​ស្មៅ​ចេញ​ដើម្បី​សម្រួល​ចរន្តទឹក​ហូរ នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ ជៀសវាង​ការ​ជន់​លិច​ក្នុង​មូលដ្ឋាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣​បានឱ្យដឹងថា ដោយសារតែ​ប្រឡាយ​ខាង​លើ​ពោរពេញ​ទៅដោយ​ស្មៅ​និង​កាកសំណល់​ច្រើន​ប​ង្ក​ការកកស្ទះ​ចរន្តទឹក​ខណៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ​មេឃ​ធ្លាក់​ភ្លៀង​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ចរន្តទឹក​ហូរ​យឺត ​ខ្លាច​បង្ក​ផលប៉ះពាល់​ជន់​លិច​លំនៅឋាន ឬ ​ផ្លូវ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើ​រ​ ទើ​ប​នៅ​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៤​នេះ លោក​បានដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ប្រមាណ​៥០០​ម៉ែ​ត្រដើ​ម្បី​សម្រួល​ឱ្យ​ចរន្តទឹក​ហូរ​លឿន​។

លោក វ៉ា សាវឿន តំណាង​ឱ្យ​រដ្ឋបាល​សង្កា​ត់​ចោមចៅ​ទី​៣​ទាំងមូល សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​បុរី​ជា​រី ដែល​បាន​សហការ​និង បាន​ឧបត្ថម្ភ​គ្រឿងចក្រ​និង​រថយន្ត​សម្រាប់​កាយ និង​ដឹក​សំរាម​ចេញ​៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម