ព័ត៌មានអន្ដរជាតិ
រដ្ឋ Florida ជម្លៀសមនុស្សទ្រង់ទ្រាយធំ ស្របពេលព្យុះសង្ឃរា Milton បង្កើនកម្លាំងកាន់តែសាហាវ
តាមការចុះផ្សាយរបស់ AP នៅថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤, ព្យុះ Milton បានវិវត្តខ្លួនទៅជាព្យុះសង្ឃរាប្រភេទទី៥ ដ៏ខ្លាំងក្លា ហើយវាកំពុងបោះពួយទៅវាយប្រហាររដ្ឋ Florida បង្ខំឲ្យមានការជម្លៀសមនុស្សរាប់លាននាក់ជាបន្ទាន់ ជាពិសេសនៅទីក្រុង Tampa និង Orlando។

តាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលព្យុះជាតិអាមេរិក, Milton បាននាំមកជាមួយនូវកម្លាំងខ្យល់បក់រហូតដល់ទៅ២៥៧គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានគ្រោះថ្នាក់បំផុតដល់មនុស្ស។
ដោយសារតែមើលទៅស្ថានការណ៍ដូចជាមិនស្រួល, អភិបាលរដ្ឋ Florida លោក Ron DeSantis បានចេញបញ្ជាឲ្យជម្លៀសប្រជាជនរាប់លាននាក់ជាបន្ទាន់ ហើយនេះគឺជាការជម្លៀសមនុស្សទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល៧ឆ្នាំ។

មិនត្រឹមប៉ុណ្ណឹង លោក DeSantis ក៏ប្រកាសអាសន្ននៅតំបន់ចំនួន៥១ក្នុងចំណោមតំបន់ទាំង៦៧របស់រដ្ឋនេះផងដែរ ខណៈមានក្តីបារម្ភថា ភ្លៀងនឹងធ្លាក់ក្នុងកម្រិត២៥សង់ទីម៉ែត្រ បង្កជាទឹកជំនន់រហ័ស។
លើសពីនេះ សាលារៀនជាច្រើនក្នុងតំបន់ Pinellas ត្រូវយកទៅធ្វើជាជម្រកបណ្តោះអាសន្នសិន ចំណែកឯអាកាសយានដ្ឋានក្នុងទីក្រុង Tampa, St. Petersburg និង Orlando ក៏ត្រូវបិទផងដែរ។

សូមបញ្ជាក់ថា ព្យុះ Milton នឹងវាយប្រហាររដ្ឋ Florida ជាង១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះកំណាច Helene បោកបក់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក សម្លាប់មនុស្ស២២៧នាក់ និងរាប់រយនាក់បាត់ខ្លួន។
បើគិតតែ Florida, រដ្ឋនេះបានកត់ត្រាតួលេខមនុស្សស្លាប់ចំនួន១៤នាក់ដោយសារព្យុះកំណាច Helene ដែលជាព្យុះសម្លាប់មនុស្សច្រើនជាងគេបំផុតនៅដីគោកអាមេរិក ចាប់តាំងពីព្យុះ Katrina កាលពីឆ្នាំ២០០៥មក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋ Florida ប្រកាសអាសន្ន ខណៈព្យុះសង្ឃរាថ្មីមួយទៀត នឹងវាយប្រហារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ