Connect with us

ចរាចរណ៍

ម្ដាយ និងកូន ២ នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ទាំង ៣ នៅខណ្ឌកំបូល

បានផុស

នៅ

ស្ត្រី​សុំទាន​ម្នាក់ និង​កូន​តូច ២ នាក់ ដើរ​ឆ្លង​ផ្លូវ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បុក​ពេញទំហឹង បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ទាំង ៣ នាក់ គួរ​ឲ្យ​សង្វេគ រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់​បាត់ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៥ និង ៥ នាទី ព្រឹក​ថ្ងៃ​ទី ៨ ខែ​តុលា ឆ្នាំ ២០២៤ លើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

តាម​សម្ដី​របស់​បុរស​ម្នាក់ ឈ្មោះ លែស ទូច អាយុ ៣៦ ឆ្នាំ ជា​អ្នក​សុំទាន បាន​និយាយ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ទាំង ៣ នាក់ ខាងលើ​នោះ គឺជា​ប្រពន្ធ និង​កូន​របស់​គាត់។

ប្រភព​បន្ត​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ មាជ មុំ អាយុ ៤២ ឆ្នាំ (សុំទាន) មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់។ រីឯ​កូនប្រុស​ឈ្មោះ ទូច សំណាង អាយុ ៦ ឆ្នាំ និង​កូនស្រី ទូច វិច្ឆិកា អាយុ ៤ ឆ្នាំ។ មុន​ពេល​មាន​គ្រោះថ្នាក់​គ្រួសារ​របស់​គាត់ ទើប​តែ​មក​ស្នាក់​នៅ​ក្នុង​វត្ត​កំបូល ខណ្ឌ​កំបូល​នេះ បាន ២ ថ្ងៃ​ប៉ុណ្ណោះ។

ប្រភព​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ប្រពន្ធ​គាត់​បាន​ចេញពី​ក្នុង​វត្ត​មុន​គាត់ ដោយ​ព​កូន​ស្រី និង​ដឹក​ដៃ​កូនប្រុស​ដើរ​ឆ្លង​ផ្លូវ​ជាតិ​លេខ ៤ ដើម្បី​ចេញ​សុំទាន ហើយក៏​ស្រាប់តែ​ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​បែបនេះ​តែម្ដង។

យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ទាំង ៣ នាក់ បាន​នាំ​គ្នា​ដើរ​ឆ្លង​ផ្លូវ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​កណ្ដាល​ផ្លូវ ស្រាប់​តែ​មាន​រថយន្ត​ធុន​តូច ១ គ្រឿង មើល​មិន​ច្បាស់ ដោយ​ពុំ​ដឹង​ថា​ម៉ាក​អ្វី​នោះ​ទេ បាន​បើកបរ​ធ្វើ​ដំណើរ​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ទាំង ៣ នាក់ ម្ដាយ និង​កូន បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល​តែម្ដង។

ក្រោយពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​កំបូល និង​ខណ្ឌ​កំបូល បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ ដើម្បី​តាម​រក​រថយន្ត​បង្ក​ចាត់ការ​តាមច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបលានដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត   

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្រលឹងចុងសក់! យន្តហោះដឹកមនុស្ស ១៩៧នាក់ ត្រូវភ្លើងឆេះពេលចុះចតនៅ អាមេរិក

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កម្ពុជា សម្រេចចិត្តដកខ្លួនជាម្ចាស់ផ្ទះភ្លាមៗ និងលែងប្រកួតក្នុងកម្មវិធី​ Miss Grand International ទៀតហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

មួយថ្ងៃ​ម្សិលមិញ​នេះ តួលេខ​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចូល​ប្រទេស​កម្ពុជា​មាន​ជិត ១ ម៉ឺន​នាក់

កីឡា១៧ ម៉ោង មុន

បញ្ជីឈ្មោះកីឡាករ កីឡាការិនី​៦១​នាក់​របស់​​កម្ពុជា ​ប្រកួត​ឃីក​បុក​ស៊ីង​​​អាស៊ី​ថ្ងៃស្អែក

Sokha Hotels

ព័ត៌មានពេញនិយម