Connect with us

ព័ត៌មានជាតិ

ជម្រះមន្ទិល! មាស ប៊ុនថេន ត្រូវ​ប៉ះ Mario ម្តងទៀត​ខែ​ធ្នូការពារខ្សែក្រវាត់

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង មាស ប៊ុនថេន ​ត្រូវ​ជួប​កីឡាករ​អេស្ប៉ាញ Mario Alvarez ម្តង​ទៀត​នា​ខែ​ធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ ដោយ​លទ្ធផល​ទទួល​រង​ការ​រិះ​គន់​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿ វណ្ណៈ ​ស្ថាបនិក​ក្លិប Kun Khmer Super Fight ​ដែល​ជា​អ្នក​រៀបចំ​​កម្មវិធី​ប្រកួត​បាន​ឲ្យ​ដឹង​ថា ដោយសារ​ការ​ប្រកួត​មិន​ដាច់​ស្រេច​ ទាំង​សាមី​ខ្លួន​កីឡាករ​ក៏​មិន​អស់​ចិត្ត និង​អ្នក​គាំទ្រ​ក៏​មិន​ពេញ​ចិត្ត​ច្រើន ដូច្នេះ​កីឡាករ ​មាស ប៊ុនថេន ​ត្រូវ​ប្រកួត​ជា​មួយ​​កីឡាករ​អេស្ប៉ាញ Mario Alvarez ម្តង​ទៀត។

លោក​បាន​បញ្ជាក់​ថា មាស ប៊ុនថេន ត្រូវ​ការពារ​ខ្សែ​ក្រវាត់ម៉ារ៉ាតុង​គុន​ខ្មែរ​ជា​មួយ Mario ដោយ​ត្រូវ​ប្រកួត​៥​ទឹក។ កាល​ពី​ជួប​គ្នា​ពី​ថ្ងៃ​ទី​៥ ខែ​តុលា អ្នក​ទាំង​ពីរ​​ប្រកួត​តែ​៣​ទឹក​ ក្នុង​នោះ​ចៅ​ក្រម​បាន​ផ្តល់​ពិន្ទុ​មិន​ឯកច្ឆន្ទ​ឲ្យ មាស ប៊ុនថេន ឈ្នះ ប៉ុន្តែ​លទ្ធផល​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ភាគ​ច្រើន​រិះ​គន់​ដោយ​គិត​ថា កីឡាករ​អេស្ប៉ាញ​ជា​អ្នក​ឈ្នះ។

តាម​ការ​រៀបចំ​ឲ្យ​ជួប​គ្នា​សា​ថ្មី កីឡាករ Mario Alvarez មុន​ពេល​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​អេស្ប៉ាញ​វិញ​បាន​និយាយ​ថា ល្អ​ណាស់​ដែល​បាន​រៀបចំ​ឲ្យ​​ប្រកួត​ឡើង​វិញ ហើយ​រូប​គេ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​វិល​ត្រឡប់​មក​កម្ពុជា​ម្តង​ទៀត។

បន្ទាប់​ពី​ប្រកួត​ជា​មួយ មាស ប៊ុនថេន នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤ កីឡាករ​អេស្ប៉ាញ Mario អាច​នឹង​ត្រូវ​ជួប​កីឡាករ​គុន​ខ្មែរ​ផ្សេង​ទៀត​​នៅ​ទី​ក្រុង​ Real Madrid ប្រទេស​អេស្ប៉ាញ​ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​កីឡាករ​គុន​ខ្មែរ​នឹង​ទៅ​ប្រកួត​នៅ​ទី​នោះ។

សូម​បញ្ជាក់​ថា មាស ប៊ុនថេន ត្រូវ​បាន​ដាក់​ជំនួស រិន ដេវីដ ដែល​បាន​ដក​ខ្លួន​ពី​ការ​ប្រកួត​ខ្សែ​ក្រវាត់​ម៉ារ៉ាតុង​គុន​ខ្មែរ​អន្តរជាតិ ដូច្នេះ​រូប​គេ​មាន​ពេល​វេលា​មិន​ច្រើន​ទេ​ក្នុង​ការ​ត្រៀម​ខ្លួន ប៉ុន្តែ​សម្រាប់​ការ​ជួប​គ្នា​សា​ជា​ថ្មី​ដែល​មាន​ពេល​រហូត​ដល់​​ជាង​២​ខែ​ទៀត​គឺ​ជា​ពេល​វេលា​ដ៏​សម្រាប់​រូប​គេ​ក្នុង​ការ​ត្រៀម​ខ្លួន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម