Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច ៧,៦-៨ ភាគរយ នៅ​ត្រីមាស​ចុង​ក្រោយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម​ លោក Nguyễn Chí Dũng បានស្នើ​នូវ​គោលដៅ​កំណើន​សេដ្ឋកិច្ច​ចន្លោះ​ពី​ ៧,៦-៨ ភាគរយ សម្រាប់​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​ ២០២៤ ដោយសារ​តែ​ភាព​រឹង​មាំ​នៃ​កំណើន​​ក្នុង​ត្រីមាស​ទី​៣​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សំណើរ​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ចន្ទ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្រ្តី​ប្រចាំ​ខែ កិច្ចការបន្ទាន់ចំនួន ១០ សម្រាប់ត្រីមាស​ទី​៤ ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ច​។​ ក្នុង​នោះ​រួមមានការជួយជន​រងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេសក្នុងវិស័យកសិកម្ម នេសាទ និងទេសចរណ៍ និងការជំរុញបរិយាកាសអំណោយផលសម្រាប់ការវិនិយោគទ្រង់ទ្រាយធំ និងបច្ចេកវិទ្យាខ្ពស់។

លោក Chí Dũng ក៏បានគូសបញ្ជាក់ផង​ដែរ​អំពីតម្រូវការ​ធ្វើឱ្យមានភាពរស់រវើកឡើងវិញនូវកត្តាជំរុញកំណើនសេដ្ឋកិច្ច​ជា​មូលដ្ឋាន​ ជាពិសេសការវិនិយោគ ការប្រើប្រាស់ និងការនាំចេញ ដោយការបង្កើនការលក់នៅចុងឆ្នាំ ២០២៤ នេះ​ និង​ចូល​ឆ្នាំវៀតណាម​ ២០២៥ ​​បន្ទាប់​។ ​លោក​បាន​បន្ត​ថា វា​ក៏​នឹង​ជា​ការ​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្ទះ​ក្នុង​គម្រោង​អចលនទ្រព្យ​ដើម្បី​ពន្លឿន​កំណើនផង​ដែរ​។

កិច្ចការ​ផ្សេង​ៗ​ទៀត​ រួម​មាន​ ​ការការពារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបន្តគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន ការ​កាត់បន្ថយអត្រាការប្រាក់ ការ​ជំរុញកំណើនឥណទាន និងការពន្លឿនការផ្លាស់ប្តូរឌីជីថលជាដើម​។

បើ​តាម​ Viet Nam News ការ​កំណត់​គោលដៅ​កំណើន​ដដែល​ ធ្វើ​ឡើង​​​ក្រោយ​សេដ្ឋកិច្ច​វៀតណាម​នៅ​ត្រីមាស​ទី​៣​ បាន​បង្ហាញ​ពីភាព​រឹង​មាំ​ក្នុង​រង្វង់​ប្រមាណ​ ៧,៤ ភាគរយ​ ដែល​លើស​ពី​ការ​រំពឹង​ទុក​ និង​កើន​ពី​អត្រា ៧,០៤ ភាគរយ​ ក្នុងត្រីមាស​ទី​២​។

ទន្ទឹម​នឹង​នេះ​ ការស្ទង់មតិមួយបានរកឃើញថា ៨២,៦ ភាគរយ​ ​នៃក្រុមហ៊ុនផលិតកម្មនៅ​វៀតណាម​ បាន​រំពឹងថា លក្ខខណ្ឌអាជីវកម្មនឹងប្រសើរឡើង ឬនៅតែមានស្ថិរភាពនៅក្នុងត្រីមាស​ទី​៤​ ដែលជាសញ្ញាបង្ហាញពីទំនុកចិត្តអាជីវកម្មខ្លាំងក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១ នាទីute មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥៧ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម