Connect with us

ព័ត៌មានជាតិ

អ.ដ.ក. និងអង្គការនារី ចុះអនុស្សរណៈលើកកម្ពស់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

បានផុស

នៅ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងអង្គការនារីដើម្បីសន្តិភាព បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន។
ពិធីចុះអនុស្សរណៈនេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងលោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារី​ដើម្បីសន្តិភាព កាលពីថ្ងៃទី​០៧ ខែ តុលា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ជិន ម៉ាលីន បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ​ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្កការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,​ ការផ្តល់នូវការ គាំទ្រផ្នែកបច្ចេកទេសក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ និងការផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញនៅមូលដ្ឋាន។

អ.ដ.ក. បានចាប់ផ្តើមទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ​រហូតមកដល់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សរុបចំនួន ២២៧ ករណី (សំណុំរឿង) និងបានដោះស្រាយ ២២ សំណុំរឿងរួចរាល់។
ក្នុងនោះមានសំណុំរឿងចំនួន១៤ ត្រូវបានសម្រុះសម្រួលបញ្ចប់ដោយជោគជ័យ និងបានរៀ​បចំ​ចេញ​ជាកំ​ណត់​​​​​​ហេតុព្រមព្រៀងបញ្ចប់វិវាទ។ ចំណែក សំណុំរឿងចំនួន៤ ត្រូវបានបិទ ដោយសារភាគីមិនព្រមព្រៀងសះជា និងសំណុំរឿងចំនួន៤ ត្រូវបានលើកចោល ដោយសារខុសសមត្ថកិច្ច។ រីឯសំណុំរឿង​ចំនួន២០៥ ផ្សេង​ទៀត ​កំពុង​ស្ថិត​ក្នុងចំណាត់ការរបស់​ អ.ដ.ក.៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបលានដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត   

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រលឹងចុងសក់! យន្តហោះដឹកមនុស្ស ១៩៧នាក់ ត្រូវភ្លើងឆេះពេលចុះចតនៅ អាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

មួយថ្ងៃ​ម្សិលមិញ​នេះ តួលេខ​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចូល​ប្រទេស​កម្ពុជា​មាន​ជិត ១ ម៉ឺន​នាក់

កីឡា២០ ម៉ោង មុន

បញ្ជីឈ្មោះកីឡាករ កីឡាការិនី​៦១​នាក់​របស់​​កម្ពុជា ​ប្រកួត​ឃីក​បុក​ស៊ីង​​​អាស៊ី​ថ្ងៃស្អែក

Sokha Hotels

ព័ត៌មានពេញនិយម