Connect with us

ព័ត៌មានជាតិ

ប.ស.ស ផ្តល់ចំណេះដឹងបន្ថែមដល់ភាគីពាក់ព័ន្ធស្ដីពីកិច្ចការវិនិយោគមូលនិធិសន្តិសុខសង្គម

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​ បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី “​ការរៀបចំ​គោលនយោបាយ អភិបាលកិច្ច និង​ការគ្រប់គ្រង​ហានិភ័យ សម្រាប់​ការ​វិនិយោគ​មូលនិធិ​សន្តិសុខ​សង្គម​”​រយៈពេល​ ២​ សប្ដាហ៍ ចាប់ពី​ថ្ងៃទី ​៧ រហូតដល់​ថ្ងៃទី ​១៨ ខែតុលា ឆ្នាំ​ ២០២៤ ដើម្បី​ផ្តល់នូវ​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​កិច្ចការ​វិនិយោគ​មូលនិធិ​សន្តិសុខ​សង្គម​សំដៅ​ធានាបាន​នូវ​និរន្តរភាព​មូលនិធិ​សន្តិសុខ​សង្គម ប្រកបដោយ​ចីរភាព​ និង​ទំនុកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃទី ​០៧​ តុលា លោក គឹម កែវ​រស្មី អគ្គនាយករង ប​.​ស​.​ស​. តំណាង ​លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់នូវ​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​កិច្ចការ​វិនិយោគ​មូលនិធិ​សន្តិសុខ​សង្គម។

លោក​អគ្គនាយករង បាន​ជឿជាក់ថា តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​ដ៏​មាន​សារៈសំខាន់​មួយ​នេះ សិក្ខាកាម​ទាំងអស់​ នឹង​ទទួលបាន​នូវ​ចំណេះដឹង​ជាច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចការ​វិនិយោគ ដើម្បីឱ្យ​ការ​អនុវត្ត​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព​ភាព​ប្រទាក់ក្រឡា និង​កិច្ចសហការ​ល្អ​ទៅវិញទៅមក​ជាមួយ​ភាគី​ពាក់ព័ន្ធ ឈានទៅ​ការសម្រេចបាន​នូវ គោលដៅ និង​ប្រយោជន៍​រួមគ្នា សម្រាប់​ប្រទេស​ជាតិ ជាពិសេស​ការចូលរួម​ចំណែក​ក្នុងការ​ធានា​នូវ​និរន្តរភាព មូលនិធិ​សន្តិសុខ​សង្គម ប្រកបដោយ​ចីរភាព និង​ទំនុកចិត្ត។

ជាមួយគ្នា​នោះដែរ លោក​អគ្គនាយករង បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​សហការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ឡើង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

Sokha Hotels

ព័ត៌មានពេញនិយម