Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ត្រូវ​​ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ ១០ លាន​នាក់ ក្នុ​ង​ត្រីមាស​ទី៤ ដើម្បី​សម្រេចគោលដៅ​ប្រចាំ​ឆ្នាំ

បានផុស

នៅ

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាន​ឱ្យដឹង​ថា​ ប្រទេស​ថៃ​ត្រូវ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិ​ឱ្យ​បាន​ ១០,៥ លាន​នាក់​ក្នុង​ត្រីមាស​ទី​៤ ដើម្បី​សម្រេច​បាន​គោលដៅ​​ភ្ញៀវ​ ៣៦,៧ លាន​នាក់​ ដែល​កំណត់​សម្រាប់​ឆ្នាំ​ ២០២៤​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​​នា​ថ្ងៃ​អង្គារ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​សុទិដ្ឋិនិយម​ ប្រធាន​ TAT លោកស្រី​ Thapanee Kiatphaibool បានថ្លែង​ថា ការទាក់ទាញភ្ញៀវបរទេសយ៉ាងហោចណាស់ឱ្យ​បាន​ ៣,៥ លាន​នាក់​ ក្នុង១ខែ​ៗក្នុងអំឡុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំនេះ​ អាច​សម្រេច​ទៅ​បាន​ ដោយសារ​តែ​​ការផ្សព្វផ្សាយផ្សេងៗ​ ព្រឹត្តិការណ៍ជាច្រើន និងការកើនឡើងនៃកៅអី​យន្តហោះ​ ជាពិសេសពីផ្លូវជើងហោះហើរ​ថ្មីៗ។

លោកស្រី Thapanee បានបន្ត​ថា ជើងហោះហើរចូលថ្មីៗ មាន​មកពីប្រទេសជាច្រើនដូចជា ចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត រុស្ស៊ី ចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ និងអូស្ត្រាលី។

លោកស្រី​បន្ថែម​ថា​ TAT កំពុងតាមដានយ៉ាងដិតដល់នូវហានិភ័យ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ភាព​រឹង​មាំ​នៃ​ប្រាក់បាត​ និងជម្លោះនៅមជ្ឈិមបូព៌ា ហើយបានរួមបញ្ចូលកត្តាទាំងនេះទៅ​ក្នុងផែនការជំរុញទេសចរណ៍ឆ្នាំ ២០២៥ របស់ខ្លួន។

ជុំ​វិញ​ការ​ឡើង​ថ្លៃ​ប្រាក់​បាត​ ​លោក​ស្រី Thapanee បាន​លើក​ឡើង​ថា​ ប្រតិបត្តិករ​ទេសចរណ៍​ជាច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​នេះ​ ដោយថា​វា​អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​។ ហើយ​ដោយ​ផ្អែក​លើ​ហានិភ័យ​ផ្សេង​ៗ​ទាំង​នោះ ​TAT បាន​ព្យាករ​ថា​ ​​ប្រាក់ចំណូលពីទេសចរណ៍នៅឆ្នាំនេះនឹងឈានដល់ ២,៨ ទ្រីលាន​បាត​ ឬ​ប្រហែល​ ៩៣ ភាគរយ​ នៃគោលដៅ​ ៣ ទ្រីលាន​បាត​របស់​រដ្ឋាភិបាល​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម