Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ ព្រឹកថ្ងៃទី ១ មានបេក្ខជនអវត្តមានជាង ២ ពាន់នាក់ និងបញ្ហាសុខភាព ១៤ នាក់

បានផុស

នៅ

ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បានឱ្យដឹងថា ​ក្នុង​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​ ១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៖ ០៨ តុលា ២០២៤ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​មាន​បេក្ខជន​អវត្តមាន​សរុប​ ២ ១២២ នាក់ ស្រី​ ៨១៨​ នាក់ ត្រូវជា ​១,៥៥% នៃ​ចំនួន​បេក្ខជន​សរុប ១៣៧ ០៤០ នាក់ ក្នុង​នោះ​ បេក្ខជនស្វៃរិន​អវត្តមាន ១ ៧១០ នាក់។

ជាមួយគ្នានេះដែរ​ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ១៤ នាក់ ក្នុងនោះ​បេក្ខជន ៤ ​នាក់ ត្រូវបាន​ដាក់​ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក។ បេក្ខជន​រងគ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៤ នាក់ និង​បាន​ទទួល​ការ​សម្របសម្រួល​ពី​អាជ្ញាធរ ដើម្បី​បានមក​ចូល​ប្រឡង។ បេក្ខជន​មាន​ជំងឺគ្រុនឈាម​ចំនួន ២ នាក់ និង​បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ប្រចាំ​មណ្ឌល។

នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ដំណើរការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ព្រមទាំង​អនុវត្ត​តាម​សេចក្ដីណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​យកចិត្ត​ទុក​ដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​សំណាក់​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ព្រមទាំង​មានការ​ចូលរួម​សហការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ត្រី​សុខាភិបាល អាជ្ញាធរ​ដែនដី និង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។

គួរ​បញ្ជាក់​ថា​ នៅ​ព្រឹក​នេះ បេក្ខជន​ប្រឡង​ចំនួន​ពីរ​មុខវិជ្ជា​ គឺ ប្រវត្តិវិទ្យា និង​ជីវវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) ផែនដី​ និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ វិនាទី មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២០ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម