អត្ថាធិប្បាយ
បណ្ឌិត យង់ ពៅ៖ «យើងត្រូវបង្រៀនយុវជនខ្មែរ ឱ្យជឿជាក់លើសមត្ថភាពខ្លួនឯង ទើបរឹងមាំ!»
មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថា មានជំនឿកាប់មិនមុតដុតមិនឆេះ បារមីកៀងទ័ពខ្មោចជាដើម។ ប៉ុន្តែ ចុងក្រោយ យើងកាន់តែរួញទឹកដី ខណៈប្រទេសក្បែរខាងកាន់តែរីក។
បារមី យើងអាចជឿ អាចគោរពប្រតិបត្តិតាមទំនៀមទម្លាប់ របៀបប្រពៃណី និងជាសីលធម៌បានហើយ មិនគួរជឿរហូតដល់ភ្លេចអភិវឌ្ឍចំណេះដឹងវិទ្យាសាស្ត្រនោះទេ។ មួយវិញទៀត ការផ្សព្វផ្សាយលក់គ្រឿងស្រវឹង ដោយភ្ជាប់នូវរង្វាន់ធំៗ រួមទាំងក្រុមហ៊ុនខ្លះសន្យាឱ្យជាប្រាក់ខែទៅទៀត ទាំងនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសង្គមជាតិ ល្មមកែប្រែចេញផងទៅ។ ប្រជាជនយើង តែងចង់បានអ្វីដែលស្រួលៗ ដូច្នេះអ្នកមួយចំនួននឹងប្រឹងផឹកតាមយករង្វាន់ តាមយកប្រាក់ខែ ដែលលទ្ធផលចុងក្រោយខូចសុខភាព ខួរក្បាលស្ពឹក រាងកាយទន់ជ្រាយ…មានបានតែក្រុមហ៊ុនធំៗពីរ-បីនោះ រីឯ ខ្មែរទាំងមូលទៅជាយ៉ាងណា…។
សូមក្រឡេកមើលប្រទេសរីកចម្រើនលើសកលលោក តើគេរីកចម្រើនបានផ្អែកលើអ្វី? ប្រសិនបើយើងនៅតែទន់ខ្សោយ គេនៅតែមាក់ងាយ ជាន់ឈ្លី សូម្បីតែកម្មវិធីបវរកញ្ញាពិភពលោកថ្ងៃមុន ក៏គេមាក់ងាយខ្មែរដែរ។ ខ្ញុំតែងនិយាយថា «ក្រ ទន់ខ្សោយ មិនអាចរកយុត្តិធម៌បានទេ» គេតែងជេរខ្ញុំ ប៉ុន្តែខ្ញុំនៅតែប្រើសារដាស់តឿននេះដដែល៕
ដោយ៖ បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់