ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ គោលនយោបាយរបស់ ត្រាំ អាចបង្កើនបំណុលរដ្ឋទ្វេដង ធៀបនឹងគោលនយោបាយរបស់ហារីស
ស្ថាប័នសិក្សាស្រាវជ្រាវទាក់ទងនឹងថវិកាមួយ បានចេញផ្សាយការសិក្សាថ្មីរបស់ខ្លួនដែលបង្ហាញថា គោលនយោបាយពន្ធ និងគម្រោងចំណាយរបស់លោក ដូណាល់ ត្រាំ អាចនឹងបង្កើនបំណុលសហព័ន្ធថ្មីច្រើនជាងទ្វេដង បើធៀបនឹងគោលនយោបាយដូចគ្នារបស់លោកស្រី កាម៉ាឡា ហារីស ខណៈបេក្ខជនប្រធានាធិបតីទាំង២ត្រៀមប្រកួតប្រជែងនឹងគ្នាសម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គណៈកម្មាធិការសម្រាប់ថវិកាសហព័ន្ធប្រកបទំនួលខុសត្រូវ (CRFB) ដែលតស៊ូមតិលើការកាត់បន្ថយឱនភាពថវិកាសហព័ន្ធ បានចេញផ្សាយការប៉ាន់ប្រមាណលម្អិតថ្មីដែលបង្ហាញថា ផែនការចំណាយ និងពន្ធរបស់លោកស្រី ហារីស នឹងបន្ថែមបំណុលថ្មី ប្រមាណ ៣,៥ ទ្រីលានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ ខណៈទិន្នន័យដូចគ្នារបស់លោក ត្រាំ នឹងបង្កើនពន្ធថ្មីរហូតដល់ ៧,៥ ទ្រីលានដុល្លារ។
តួលេខនេះ គឺយោងទៅតាមការប៉ាន់ស្មានជាមធ្យមរបស់ CRFB ក្នុងខ្សែបន្ទាត់នៃលទ្ធផលដែលអាចកើតមាន ដោយផ្អែកលើផែនការដែលបេក្ខជនទាំង២បានបង្ហាញក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ បើតាមរ៉យទ័រ CRFB ក៏បានប៉ាន់ប្រមាណផងដែរ ពីលទ្ធភាពនៃបំណុលដែលគោលនយោបាយ និងគម្រោងរបស់គូប្រជែងទាំង២ អាចបង្កើតឡើង ដោយគិតពីកម្រិតទាបបំផុត និងខ្ពស់បំផុត។
ក្នុងកម្រិតទាបបំផុត គោលនយោបាយរបស់លោកស្រី ហារីស នឹងមិនបង្កើតជាបំណុលថ្មីនោះទេ ប៉ុន្តែបើគិតពីកម្រិតខ្ពស់បំផុត វានឹងបង្កើតបំណុលប្រមាណ ៨,១ ទ្រីលានដុល្លារ។ ចំពោះ ត្រាំ គោលនយោបាយពន្ធ និងគម្រោងរបស់លោក អាចបន្ថែមបំណុលប្រមាណ ១,៤៥ ទ្រីលានដុល្លារ ក្នុងកម្រិតទាបបំផុត និង ១៥,១៥ ទ្រីលានដុល្លារ ក្នុងកម្រិតខ្ពស់បំផុត។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានសន្យាថានឹងមានការបន្ធូរបន្ថយពន្ធជាច្រើន រួមទាំងការបន្តគោលនយោបាយកាត់ពន្ធឆ្នាំ ២០១៧ ដែលនឹងផុតកំណត់នៅឆ្នាំក្រោយ និងការលុបបំបាត់ការយកពន្ធលើប្រាក់ចំណូលពីប្រាក់ធីប សន្តិសុខសង្គម និងប្រាក់បន្ថែមម៉ោងជាដើម។ គោលនយោបាយបង្កើនប្រាក់ចំណូលដ៏សំខាន់តែមួយគត់របស់លោក គឺការបង្កើនពន្ធពាណិជ្ជកម្ម ដែលនឹងបង្កើនចំណូលប្រមាណ ២,៧ ទ្រីលានដុល្លារ។ នេះបើតាមការប៉ាន់ស្មានជាមធ្យមរបស់ CRFB។
ចំណែកឯលោកស្រី ហារីស វិញ បានសន្យាថានឹងបង្កើនឥណទានពន្ធលើកុមារ និងបន្ថែមប្រាក់រង្វាន់ ៦ ០០០ ដុល្លារ សម្រាប់ទារកទើបនឹងកើត បង្កើនការចំណាយលើការថែទាំកុមារ និងមនុស្សចាស់ និងផ្តល់ឥណទានពន្ធចំនួន ២៥ ០០០ សម្រាប់អ្នកទិញផ្ទះលើកដំបូង ខណៈបង្កើនអត្រាពន្ធលើសាជីវកម្ម និងគ្រួសារ ដែលរកចំណូលបាន ៤០០ ០០០ ដុល្លារ ឬច្រើនជាងនេះ/ឆ្នាំ។ CRFB ប៉ាន់ស្មានថា តាមរយៈគោលនយោបាយទាំងនេះ រដ្ឋបាលរបស់លោកស្រី អាចរកចំណូលបានប្រមាណ ៤,២៥ ទ្រីលានដុល្លារ។
តាមការប៉ាន់ស្មានរបស់រ៉យទ័រអះអាងថា ប្រហាក់ប្រហែលនឹងការវិភាគរបស់ខ្លួន បានរងការរិះគន់ពីភាគីទាំង២ ដោយយុទ្ធនាការរបស់លោកស្រី ហារីស លើកឡើងថា រដ្ឋបាលរបស់លោកស្រីនឹងកាត់បន្ថយឱនភាពថវិកា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ