ព័ត៌មានជាតិ
អ្នកស្រាវជ្រាវរកឃើញ ផូស៊ីលឈើអាយុកាល ២៥០ ទៅ ៣០០ លានឆ្នាំ នៅខេត្តបន្ទាយមានជ័យ
កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេនៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

«នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីលបានរកឃើញកន្លងមក នៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា»។ នេះបើតាមការអះអាងបញ្ជាក់ពីលោក លឹម វណ្ណាច័ន្ទ លោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។
តាមរយៈការសិក្សាប្រៀបធៀប លោក លឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា ផូស៊ីលឈើទាំងនោះអាចស្ថិតនៅលើកោះ ឬដីគោកក្នុងសម័យកាល Permian ដែលមានអាយុចន្លោះពី ២៥០ ទៅ ៣០០លានឆ្នាំ ក្នុងស័ក Paleozoic។
បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្រុមការងារនៃនាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានចុះសិក្សាស្រាវជ្រាវផូស៊ីលនៅក្នុងខេត្តបន្ទាយមានជ័យចាប់តាំងពីឆ្នាំ២០១៩។

ជាក់ស្តែង នៅខេត្តបន្ទាយមានជ័យ អ្នកស្រាវជ្រាវបានរកឃើញស្ថានីយផូស៊ីលចំនួន ១២ ស្ថានីយ ដោយបានរកឃើញ វត្តមានផូស៊ីលសត្វសមុទ្រ ខ្យង ផ្កាថ្ម លាស ក្នុងសម័យកាល Permian (252-299 លានឆ្នាំ)។
អ្នកនាំពាក្យរូបនេះបន្តថា ការសិក្សានៅតំបន់បេតិភណ្ឌធម្មជាតិភ្នំបាក់ ភ្នំជញ្ជាំង ភ្នំស្វាយ ភ្នំកងវ៉ា ភ្នំខ្លាកូន (ដូងព្រះ) ដែលជាស្ថានីយផូស៊ីលសត្វសមុទ្រធំជាងគេនៅកម្ពុជាក៏មានវត្តមានបំណែកផុស៊ីលឈើតិចតួចផងដែរ។

សូមបញ្ចាក់ថា ផូស៊ីលឈើត្រូវបានរកឃើញចំនួន ១៤កន្លែងរួចមកហើយនៅកម្ពុជា នៅក្នុងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និងបន្ទាយមានជ័យ។ ការរកឃើញពីផូស៊ីល បានបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ ៣ គឺ ស្អាត បៃតង និងចីរភាព របស់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន សហការជាមួយដៃគូនិងអ្នកពាក់ព័ន្ធ ក្នុងបុព្វហេតុធនធានធម្មជាតិនិងបរិស្ថានរបស់កម្ពុជា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់