Connect with us

ព័ត៌មានជាតិ

ACU បន្តប្រើយន្តការច្បាប់ចំពោះការល្មើសនានាក្នុងដំណើរការប្រឡងបាក់ឌុប

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅតែបន្តប្រើវិធានការច្បាប់ និងការដាក់វិន័យចំពោះការល្មើសនានាក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប ឆ្នាំ២០២៤។ នេះជាការអះអាងរបស់លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបើកវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូប នៅក្នុងមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ឃាង សេង បានថ្លែងឱ្យដឹងថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១០ ហើយការប្រឡងនេះ ជាលើកទី១១​ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ស្របតាមការកំណែទម្រង់ របស់រាជរដ្ឋាភិបាល​ តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកនីតិកាលទី៧នេះ ជាឆ្នាំទី២ នៃការប្រឡងបាក់ឌុប ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន។

លោក ឃាង សេង បានអះអាងថា ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២៤ នៅតែបន្តគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់» ក៏ដូចជាឆ្លើយតបទៅនឹងទិសស្លោករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលើកឡើងថា «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់ ACU រូបនេះ សង្កត់ធ្ងន់ថា ACU នៅតែបន្តពង្រឹងយកយន្តការច្បាប់ និងយន្តការដាក់ទណ្ឌកម្ម ដែលមានបទល្មើសចំនួន១៧ យកមកប្រើដដែល ហើយក្នុងចំណោមបទល្មើស មានក្រមព្រហ្មទណ្ឌ ក៏មានរឿងរដ្ឋបាលដែរ។

លោក ឃាង សេង​ រំពឹងថា ទាំងបេក្ខជនទាំងអស់ ទាំងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

ជាការក់តសម្គាល់ សម្រាប់ថ្ងៃប្រឡងនាថ្ងៃទី៨ ខែតុលានេះ មន្ត្រីអនុរក្សម្នាក់ នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនរ៉ូតា ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានផ្អាកពីតួនាទី ព្រោះប្រព្រឹត្តខុសនឹងវិន័យ។ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា វេលាម៉ោងប្រមាណ ៨៖១០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីអនុរក្សដែលមានវ័យ៥២ឆ្នាំរូបនេះ បានយកទូរស័ព្ទជាប់ខ្លួនចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរស័ព្ទនៅបន្ទប់ទឹក ពេលកូនទូរសព្ទមក។ ជាចំណាត់ការចំពោះការប្រព្រឹត្តខុសវិន័យនេះ ប្រធានមណ្ឌលសម្រេចផ្អាកតួនាទីពីអនុរក្ស មកនៅគណៈកម្មការកណ្តាលវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម