Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាតំណាងប្រទេសណាខ្លះ សម្រេចដកខ្លួនពីការប្រកួត MGI 2024 ?

បានផុស

នៅ

ក្រោយការប្រកាសដំណឹង ពីការដកសិទ្ធិកម្ពុជាជាម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Grand International 2024 និងផ្ទេរសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ ឲ្យទៅកាន់ប្រទេសថៃវិញ កម្ពុជាក៏ដូចជាកញ្ញា ប៊ី សុធារី Miss Grand Cambodia បានសម្រេចដកខ្លួនចេញ ពីការប្រកួត MGI 2024 កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។

ការសម្រេចដកខ្លួននេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Nawat Itsaragrisil មិនគោរពសិទ្ធិកម្ពុជាដែលជាម្ចាស់ផ្ទះ និងមិនមានការសហការជាមួយក្រុមការងារខាងកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការដកខ្លួនរបស់កម្ពុជា នៅថ្ងៃទី០៨ ខែតុលានេះ បេក្ខភាពបវរកញ្ញាអាមេរិកកណ្តាល Miss Grand Costar Rica 2024 (Macarena Chamberlain) ក៏បានសម្រេចបោះបង់មិនចូលរួមប្រកួត Miss Grand international 2024 នៅឯប្រទេសថៃដែរ ក្រោមមូលហេតុ “ក៏ព្រោះតែបានប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ខ្លួន ដោយសារតែការផ្លាស់ប្ដូរកម្មវិធីភ្លាមៗពេក ធ្វើឱ្យរូបនាងពិបាកទទួលយក​“។

បវរកញ្ញារូបនេះ បញ្ជាក់ដែរថា ទោះបីជាខ្លួនបោះបង់ការប្រកួតក្នុងកម្មវិធីមួយនេះមែន តែក៏មិនបោះបង់ក្ដីស្រមៃនោះឡើយ មានន័យថា នាងនឹងចូលរួមកម្មវិធី Miss ផ្សេងទៀត។

គួរបញ្ជាក់ដែរថា ក្រៅពីនេះ បវរកញ្ញាតំណាងប្រទេស ៨រូបផ្សេងទៀត បានសម្រេចដកខ្លួនពីកម្មវិធីប្រកួត Miss Grand International 2024 នេះ តាំងពីដំបូងមកម្ល៉េះ រួមមាន Belarus; Bonaire; Greece; Ireland; Romania; Seychelles; Turkey និង Uzbekistan ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម