Connect with us

សេដ្ឋកិច្ច

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ត្រូវបានអនុម័តក្រោមទុនវិនិយោគ ៧០ លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ (Pursat Special Economic Zone Co., Ltd.) ស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់ ក្នុងទុនវិនិយោគ​ប្រមាណ​ជាង ៧០លានដុល្លារនៅលើផ្ទៃដីជាង ១៤០ ហិកតា និង​អាច​បង្កើតការងារបាន​ចំនួន ៧០៨កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ប្រាប់កម្ពុជាថ្មី ថា វត្តមានរបស់តំបន់​សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តពោធិ៍សាត់ នឹងជួយបង្កើតការងារបន្ថែមជូនប្រជា​ពលរដ្ឋ​ឱ្យ​ទទួល​បានចំណូលបន្ថែម។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា-ចិន វិញប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ ថា ឧស្សាហកម្មមួយប្រើកម្លាំងពលកម្មក្នុងស្រុកច្រើន ឧទាហរណ៍​វិស័យ​វាយនភណ្ឌ ដែលបង្កើតការងារធ្វើ ប៉ុន្តែប្រជាពលរដ្ឋទទួលបានប្រាក់ខែទាប ខណៈវិស័យ​មួយ​ចំនួន ត្រូវការជំនាញមធ្យម និងជំនាញខ្ពស់ ដូចជាការផលិតកង់រថយន្ត និងការផលិត​រថយន្ត​ជា​ដើម។

លោក ឡោ វិចិត្រ អះអាងថា គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ឬការបង្កើតរោងចក្រ ផ្ដល់​​ផលចំណេញដល់សេដ្ឋកិច្ច ដូចជាការបង្កើតការងារ ផ្ដល់ជម្រើសការងារបន្ថែមដល់​ប្រជា​ពលរដ្ឋ។

លោក ឡោ វិចិត្រ៖ «ខ្ញុំយល់ឃើញថា និស្សិតមួយចំនួនដែលរៀនផ្នែកព័ត៌មានវិទ្យា ឬស្ថាបត្យ​កម្ម វិស័យ​មួយចំនួន មិនទាន់មានតម្រូវការផ្គត់ផ្គង់ការងារឱ្យនិស្សិត​ដែលបញ្ចប់​ការសិក្សា​​បាន​ច្រើន​​នៅឡើយទេ»។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន ៣១៥ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានប្រមាណជាង ២៥ ម៉ឺនកន្លែង។

ក្នុងខែកញ្ញា ឆ្នាំ ២០២៤ គម្រោងវិនិយោគចំនួន ២៨ ដែលមានទុនវិនិយោគចំនួន ៤៤៣ លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការវិនិយោគពីប្រទេសចិន នៅតែស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួ​ម​ចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុក​គ្របដណ្ដប់ ៣២,៣២%​​ ​នៃទុនវិនិយោគសរុប៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

៩ខែ កងទ័ពកម្ពុជា បង្ក្រាបបានបទល្មើសឧក្រិដ្ឋ មជ្ឈិម១,៧៩៧លើក ដែលកើតតាមព្រំដែនជាមួយ ថៃ ឡាវ វៀតណាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ឱ្យពលរដ្ឋខ្មែរនៅរស់នៅលើទឹកដីថៃ ពិសេសក្បែរទន្លេចៅប្រះយ៉ា ប្រុង​ប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ និងស្ដាប់តាមភាគីថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

បាក់ឌុប២ថ្ងៃ បេក្ខជនអវត្តមានជាង២៤០០នាក់ មានបញ្ហាសុខភាពជាង១00នាក់  និង១០នាក់មិនអាចប្រឡងបាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាភិបាល​ចែក​គ្រាប់​ពូជ​ស្រូវ​៦០០​តោន​ ដល់​ប្រជាកសិករ៦១១៩គ្រួសារ ដែលរងប៉ះពាល់​ពី​ទឹកជំនន់ទន្លេមេគង្គ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Sokha Hotels

ព័ត៌មានពេញនិយម