ព័ត៌មានអន្ដរជាតិ
ជាលើកដំបូង! របបសឹកមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងចូលរួមកិច្ចប្រជុំអាស៊ាន
មីយ៉ាន់ម៉ា នឹងបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ ក្នុងសប្ដាហ៍នេះ ដែលវាគឺជាលើកដំបូងហើយក្នុងរយៈពេល៣ឆ្នាំ ក្រោយរបបសឹកយោធាផ្ដួលរំលំរដ្ឋាភិបាលកាលពីខែកុម្ភៈឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាសង្គ្រាមស៊ីវិលដែលមិនទាន់អាចដោះស្រាយចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៨ខែតុលា។
បញ្ហាជម្លោះស៊ីវិលនៅមីយ៉ាន់ម៉ា នឹងក្លាយជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១១ខែតុលា។ កន្លងមក អាស៊ានមានកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់ដំណោះស្រាយភាពវឹកវរនៅមីយ៉ាន់ម៉ា តែមិនទទួលបានផ្លែផ្កាអ្វីឡើយ។
អាស៊ាន បានហាមឃាត់មេដឹកនាំរបបសឹកមីយ៉ាន់ម៉ាមិនឲ្យចូលរួមក្នុងកិច្ចប្រជុំ ក្រោយរដ្ឋប្រហារឆ្នាំ២០២១ ហើយមេបញ្ជាការនៃរបបសឹកទៀតសោតក៏បានបដិសេធបញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយរបស់ខ្លួនឲ្យចូលរួមផងដែរ។
យោងតាមប្រភពពីមន្ត្រីការទូតមីយ៉ាន់ម៉ា ដែលបានប្រាប់ទៅ AFP ប្រទេសសមាជិកអាស៊ានមួយនេះនឹងបញ្ជូនក្រុមមន្ត្រីការបរទេសជាន់ខ្ពស់ ធ្វើជាអ្នកតំណាងនៅក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅរដ្ឋធានីវៀងចន្ទន៍។
ក្រោយក្ដោបអំណាចបានប៉ុន្មានសប្ដាហ៍ របបសឹកបានយល់ព្រមលើកុងសង់ស៊ីស៥ចំណុច ជាគោលការណ៍គ្រឹះដោះស្រាយស្ថានការណ៍ និងស្ដារសុខសន្តិភាពឡើងវិញនៅមីយ៉ាន់ម៉ា។ យ៉ាងណាមិញ របបសឹកមិនបានយកកង់សង់ស៊ីសទាំងនោះទៅអនុវត្តឡើយ ដោយផ្ទុយទៅវិញបែរជាធ្វើការបង្ក្រាបបង្ហូរឈាមទៅលើចលនាប្រឆាំង។
ទោះជាបែបនេះក្ដី ការបញ្ជូនមន្ត្រីតំណាងទៅចូលរួមកិច្ចប្រជុំអាស៊ានលើកនេះ ទំនងជាបង្ហាញថា របបសឹកមីយ៉ាន់ម៉ាកំពុងចាប់ផ្ដើមទទួលយកនូវការអនុវត្តកុងសង់ស៊ីល៥ចំណុចសាជាថ្មីម្ដងទៀត៕
ដោយ៖ ឈាង
ចុចអាន៖ ថៃ ចង់ធ្វើជាអ្នកសម្របសម្រួល ដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋ Florida ប្រកាសអាសន្ន ខណៈព្យុះសង្ឃរាថ្មីមួយទៀត នឹងវាយប្រហារ