Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ព្រមានឱ្យអ្នកចែកចាយវិញ្ញាសាប្រឡងបាក់ឌុបលុបចេញជាបន្ទាន់ មុននឹងក្រសួងចាត់ការតាមផ្លូវច្បាប់

បានផុស

នៅ

«ម្ចាស់គណនីនៃបណ្តាញសង្គមនានា ដែលបានបង្ហោះវិញ្ញាសាប្រឡងទាំងអស់ ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់។»។នេះគឺជាការព្រមានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៨ ខែតុលា នេះ បន្ទាប់ពីមានការចែកចាយជាប្រធានវិញ្ញាសាប្រឡងពាសពេញបណ្ដាញសង្គមហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រសួងក៏បានព្រមានដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា។ តាមក្រសួងអប់រំ ការបង្ហោះវិញ្ញាសាប្រឡងលើបណ្តាញសង្គម ជាអំពើហាមឃាត់។

ក្រសួងអប់រំ ព្រមានបែបនេះ គឺដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និង ទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុង អំឡុងពេលនៃដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។

ក្រសួងអប់រំ បានបង្គាប់ឱ្យគណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងបេក្ខជន ទាំងអស់ ត្រូវអនុវត្តការព្រមាននេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបលានដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត   

ព័ត៌មានជាតិ៤២ នាទី មុន

អភិបាលស្រុកល្វាឯម ដែលសូកលុយ លី សាម៉េត ៣០ម៉ឺនដុល្លារ ដើម្បីធ្វើអភិបាលក្រុងអរិយក្សត្រ ត្រូវបញ្ចប់តំណែង

ព័ត៌មានជាតិ៦ ម៉ោង មុន

ការប្រឡងបាក់ឌុប បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៨ ខែតុលានេះ

ព័ត៌មានជាតិ១ ម៉ោង មុន

បិទចរាចរណ៍ក្រោមស្ពានព្រះមុនីវង្សចាស់-ថ្មី ២០ ថ្ងៃ ដើម្បីជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម