Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ

បានផុស

នៅ

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក យឹម លាត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀលដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំងបញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពីការឆបោកផ្នែកហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក យឹម លាតធ្វើឡើនៅក្នុងអង្គសិក្ខាសាលាការផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើ​ក​កម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន»​ ដែលត្រូវបានរួមសហការរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ​សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង​ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី)នាព្រឹកថ្ងៃទី៨ ខែតុលានេះ។

លោកបានស្នើកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀលដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំងបញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពីការឆបោកផ្នែកហិរញ្ញវត្ថុ និងទទួលខុសត្រូវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និងស្រ្តី។

លោកបានថ្លែងបន្តទៀតថា៖«​ភាពជោគជ័យនៃការអនុវត្តគម្រោងនេះក្នុងដំណាក់ការសាកល្បងនេះ នឹងក្លាយជាឧត្តមានុវត្តន៍សម្រាប់ក្រុមការងារអាចប្រើប្រាស់សម្រាប់ការពង្រីកវិសាលភាពនៃគម្រោងនេះទៅកាន់ ឃុំ-សង្កាត់ ក្រុង-ស្រុកផ្សេងទៀត»។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា សំដែងការសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការអនុវត្តសាកល្បងនៃគម្រោងនេះ។ លោក បន្តថា ការលើកកម្ពស់ធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈស្នូលរបស់សមាគមធនាគារនៅកម្ពុជា ព្រមទាំងសមាជិករបស់ខ្លួនផងដែរ។

លោកសោភ័ណ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖​​ «សមាគមធនាគារនៅកម្ពុជា ពិតជាមានកិត្តិយស ដែលក្លាយជាផ្នែកមួយនៃគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ និងសមាជិកក្រុមប្រឹក្សានៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និងសមាជិកប្រតិបត្តិនៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាលគម្រោងផងដែរ។»

ជាមួយគ្នានេះដែរ លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងបញ្ជាក់ថា គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នេះ ត្រូវបានបង្កើតទ្បើងស្របតាមយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងតាមមូលដ្ឋាន ដោយផ្តោតទៅលើ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការ កសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែលជាជនបង្គោលក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះជូនប្រជាជនក្នុងសហគមរបស់ពួកគាត់។

លោកបានថ្លែងបន្តថា៖ «គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបំណិនជីវិតក្នុងការគ្រប់គ្រងចាត់ ចែងលុយកាក់ក្នុងក្រុមគ្រួសារ ជួយឱ្យពលរដ្ឋនៅមូលដ្ឋានយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន​ពាក់ព័ន្ធនឹងកម្ចី និងចៀសផុតពីការចាញ់បោកផ្នែកហិរញ្ញវត្ថុក្នុងប្រការណាមួយ ឬជួយបញ្ចៀសនូវបំណុលច្រើនលើសលប់។»

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ ដោយ​ផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។ គម្រោងនេះបានផ្តួចផ្តើមឡើងដោយ ធនាគារជាតិ​នៃកម្ពុជា និងដឹកនាំការអនុវត្តដោយគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល ដែលមានសមាសភាពមកពី ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី)  ព្រមទាំងទីប្រឹក្សាគម្រោងចំនួន០២រូប តំណាងមកពី Ceries+SPTF និង JICA។

គួរបញ្ជាក់ថាគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយបាននិងកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តចំនួន៤ រួមមាន ​ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្ត​បាត់ដំបង។ ក្នុងអំឡុងពេលសាកល្បងនេះ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន បណ្តុះបណ្តាលគ្រូបង្គោលថា្នក់ឃុំបាន 0២វគ្គ ដែលមាន​អ្នកចូលរួមចំនួន៥៩រូប ក្នុងនោះមានស្រ្តីចំនួន ១៦នាក់។ គ្រូបង្គោលថ្នាក់ឃុំមានសមាសភាពមកពី  ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបលានដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត   

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលស្រុកល្វាឯម ដែលសូកលុយ លី សាម៉េត ៣០ម៉ឺនដុល្លារ ដើម្បីធ្វើអភិបាលក្រុងអរិយក្សត្រ ត្រូវបញ្ចប់តំណែង

ព័ត៌មានជាតិ២ ម៉ោង មុន

បិទចរាចរណ៍ក្រោមស្ពានព្រះមុនីវង្សចាស់-ថ្មី ២០ ថ្ងៃ ដើម្បីជួសជុល

Sokha Hotels

ព័ត៌មានពេញនិយម