Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​ជាង​១២​លាន​នាក់​នៅ​អាហ្វហ្គានីស្ថាន ប្រឈម​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ

បានផុស

នៅ

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានរាយការណ៍ថា មនុស្ស ១២,៤​លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រឈមនឹងអ្វីដែលខ្លួនពិពណ៌នាថាជាកម្រិត «ធ្ងន់ធ្ងរ» នៃអសន្តិសុខស្បៀង។

ពលរដ្ឋ​អាហ្វហ្គានីស្ថានកំពុង​ទទួល​ជំនួយ​មនុស្សធម៌​ពី​ចិន​ឆ្នាំ​២០២២ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ចុងក្រោយរបស់ WFP បានបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានមួយចំនួនធំ​ពិបាក​រក​​អាហារ​សម្រាប់​​ទទួល​ទាន​ជា​ខ្លាំង។ WFP បាន​ប៉ាន់​ប្រមាណ​ថា ថវិកាបន្ថែមចំនួន ៦១៧​លានដុល្លារ​នឹង​ត្រូវ​ការ​​ជាបន្ទាន់ ដើម្បីផ្គត់ផ្គង់កញ្ចប់ជំនួយដល់អ្នក​ខ្វះខាត​នៅត្រឹមខែធ្នូ​ឆ្នាំ​២០២៤។

របាយការណ៍​ដដែល បាន​បន្ត​ថា វិបត្តិហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ បាន​កើត​ឡើង​បន្ទាប់ពី​ក្រុម​តាលីបង់​​ឡើងកាន់អំណាច ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់សមត្ថភាពរបស់ WFP ក្នុងការផ្តល់ជំនួយស្បៀងអាហារនៅទូទាំងប្រទេស។

ដោយសារការផ្តល់ថវិកាមានកម្រិត WFP បច្ចុប្បន្នអាចផ្គត់ផ្គង់​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ប្រហែល​១​លាននាក់​ប៉ុណ្ណោះ ដោយបន្សល់ទុកជាង ១១លាននាក់ផ្សេងទៀត​​​​មិន​អាច​ទទួល​បាន​​នូវ​ជំនួយ។

WFP បាន​ព្រមាន​ទៀត​ថា កុមារ និងម្តាយដែលបំបៅកូនចំនួន ១,៤​លាននាក់ នឹងត្រូវបានដកចេញពីការទទួលបានកញ្ចប់អាហារ​ជីវជាតិ​ពិសេស ដោយសារបញ្ហាថវិកា។ មួយ​វិញ​ទៀត បញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ ក៏​កំពុងធ្វើ​ឲ្យ​វិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយ​ធ្វើឲ្យ​ស្ថានភាពកាន់តែស្មុគស្មាញចំពោះ​សហគមន៍នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៨ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិក បិទស្ថានទូតនៅទីក្រុងកៀវ ក្រោយទទួលការណ៍សម្ងាត់ថា រុស្ស៊ី នឹងវាយប្រហារឆាប់ៗ

សន្តិសុខសង្គម២២ ម៉ោង មុន

បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម