អាជីព
មិនអាចធ្វើការរហូតដល់ចូលជរាទេ អាចចាប់ផ្ដើមរៀនពីការរកស៊ីពីថ្ងៃនេះទៅ
ចង់ចាប់ផ្ដើមអាជីវកម្មរបស់អ្នក គួររកវិធីសិក្សាអំពីភាពជាសហគ្រិននៅថ្ងៃនេះតែម្តង ដូចជាអាចសាកគិតលើមេរៀនធំៗទាំង៥នេះ៖
មេរៀនទីមួយ ភាពជាសហគ្រិន
កំណត់ថា តើអ្នកនិងគំនិតអាជីវកម្មរបស់អ្នក នឹងអាចល្អដែរទេនៅលើទីផ្សារបច្ចុប្បន្ននេះ។ ស្វែងយល់ពីវិធីស្រាវជ្រាវទីផ្សាររបស់អ្នក ស្វែងយល់ពីអ្វីដែលអ្នកចង់ផ្តល់ជូន នៅក្នុងទីផ្សារ ចម្រាញ់អាជីវកម្មរបស់អ្នកដោយការចេះមានគំនិតបង្កើតម៉ាកសញ្ញា(យីហោ) និងផែនការជុំរុញបែបណា ឲ្យអាចក្លាយទៅជាអាជីវកម្មមួយដ៏រឹងមាំទៅអនាគតបាន។
មេរៀនទី ២ ការកសាងអាជីវកម្ម
ស្វែងយល់ពីគុណសម្បត្តិនិងគុណវិបត្តិនៃការចាប់ផ្តើមអាជីវកម្ម ដែលទាក់ទិននឹងបញ្ហាច្បាប់ដែលអ្នកចាំបាច់ត្រូវដឹងច្បាស់ចិន។ រៀនពីអ្វីៗទាំងអស់ចាប់ពីការជ្រើសរើសមនុស្ស ដៃគូ ទីផ្សារ ផលិតផល រចនាសម្ព័ន្ធសាជីវកម្មរហូតដល់ទទួលបានមេធាវីអាជីព និងគណនេយ្យករដែលមានសមត្ថភាពពិតៗអាចរំពឹងបាន។
មេរៀនទីបី ធានាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ
រៀនពីវិធីប្រមែប្រមូលបានធនធានហិរញ្ញវត្ថុនៅពេលចាប់ផ្តើមអាជីវកម្ម ចាប់ពីការចាប់ផ្តើមអាជីវកម្មរហូតដល់ខ្ចីប្រាក់បន្ថែម ឬស្វែងរកវិនិយោគិនចូលរួម។
មេរៀនទី៤ រៀបចំប្រតិបត្តិការ
ស្វែងយល់ពីបច្ចេកវិទ្យាដែលល្អបំផុតដើម្បីជួយដល់ដំណើរការអាជីវកម្មគឺមិននិយាយតែមាត់បានទេ ត្រូវការសិក្សា។ ស្វែងយល់ពីកម្មវិធីឧបករណ៍និងវេទិកាណាមួយ ដែលល្អបំផុតសម្រាប់ធ្វើឲ្យអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយក្រុមណាមួយធំ និងទទួលបានទិន្នន័យគ្រប់គ្រងសារពើភ័ណ្ឌក៏ដូចជាជួលមនុស្សដែលត្រឹមត្រូវ។
មេរៀនទី៥ លើកកម្ពស់ផ្នែកទីផ្សារនិងផ្នែកលក់
ស្វែងយល់ពីវិធីផ្សព្វផ្សាយដល់ទស្សនិកជនគោលដៅរបស់អ្នកតាមវិធីច្នៃប្រឌិតនិងប្រសិទ្ធភាពរហ័សបំផុត បន្ទាប់មករៀបចំផ្នែកសេវាកម្បបម្រើអតិថិជន។
ផ្នែកទំាង៥នេះមិនមានមួយណាដែលអាចរំលងបានពិតមែន តែក៏មិនមែនមានន័យថាត្រូវតែពូកែទាំងអស់នោះដែរ។ អ្នកអាចរកមនុស្សដែលមានសមត្ថភាពខុសគ្នាមកផ្សំជួយគ្នា ជាដៃគូជាភាគហ៊ុន ឬជាបុគ្គលិក។ អ្វីដែលចាំបាច់គឺអ្នកត្រូវយល់សិនអំពីភាពសំខាន់នៃចំណេះដឹងទាំងប្រាំខាងលើមុនពេលអាចចាប់ផ្ដើមរកស៊ីអ្វីមួយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ entrepreneur
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ