ជីវិតកម្សាន្ដ
បវរកញ្ញាវៀតណាមដែលចូល Top5 ត្រូវគេចោទថា ស្លៀករ៉ូបក្លែងក្លាយឡើងឆាក Miss Cosmo ឆ្នាំ២០២៤
បវរកញ្ញាវៀតណាមនាង Xuan Hanh បានក្លាយជាបេក្ខនារីឈានចូលវគ្គផ្តាច់ព្រ័ត្រកំពូលទាំង៥ នៅក្នុងវិធី Miss Cosmo 2024 កាលពីរាត្រីថ្ងៃទី០៥ ខែតុលា។ យ៉ាងណាអ្នកគាំទ្រអន្តរជាតិស្រាប់តែលើកយកឈុតដែលនាងស្លៀកក្នុងយប់ចុងក្រោយ មកប្រៀបធៀបជាមួយនឹងការរចនារ៉ូបមុនរបស់តារាបរទេស Kim Kardashian ផ្ទុះចម្រូងចម្រាសថាក្លែងក្លាយ។
គួរកត់សម្គាល់ថា ការរចនាទាំងពីរនេះមានភាពលម្អិតស្រដៀងគ្នាខ្លាំង មិនថាពណ៌ ម៉ូដសំលៀកបំពាក់របស់ Top5 វៀតណាម និង Kim Kardashian អ្នកទាំងពីរបង្កប់ដោយការច្នៃត្បូង និងទាក់ទាញស្រដៀងគ្នាសឹងតែ១០០ភាគរយ។ ជាមួយគ្នានេះដែរ គេប្រៀបធៀបស្លាបមេអំបៅដែលរចនានៅលើត្រគាក ទាំងសម្លៀកបំពាក់របស់ Xuan Hanh និង Kim Kardashian ត្រូវបានរំលេចដោយរំយោលដែលស្រដៀងនឹងដំណក់ទឹកមិនខុសគ្នាសូម្បីតែមួយចំណុចណាឡើយ។
គេដឹងថា Kim Kardashian ស្លៀករ៉ូបស្រដៀងនឹង Xuan Hanh ដើម្បីដើរលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ Met Gala កាលឆ្នាំ២០១៩។ ម៉ូដសំលៀកបំពាក់របស់តារាស្រីហូលីវូដ មានទម្រង់ខ្លីពីលើជង្គង់បន្តិច។ ដោយឡែក សម្រាប់ការរចនារ៉ូបពេលរាត្រីដែលស្លៀកដោយ Xuan Hanh ក្នុងរាត្រីចុងក្រោយនៃ Miss Cosmo 2024 វាត្រូវបានរចនាជាយសំពត់វែងអូសដល់ដីវិញ។
ការលាតត្រដាងនៃភាពស្រដៀងគ្នាមួយចំនួននៅក្នុងការរចនាទាំងពីរនេះ បានធ្វើឲ្យអ្នកគាំទ្រអន្តរជាតិចោទសួរ Xuan Hanh ដែលស្លៀករ៉ូបចម្លង Kim Kardashian ។ ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាការវាយតម្លៃតែម្ខាងប៉ុណ្ណោះ ពីសាធារណជន ដូច្នេះវាមិនអាចឆ្លុះបញ្ចាំងអ្វីបានច្បាស់លាស់នោះទេ។ ស្របពេលដែលមតិមួយចំនួនរបស់អ្នកលេងអ៊ីនធឺណិតបាននិយាយថា មិនបាច់ឆ្ងល់ទេ ឈុតបែបបវរកញ្ញាជារួមគឺតែងស្រដៀងគ្នា ឬអាចថាចម្លងស្ទាយតិចតួចពីគ្នាក៏ថាបាន។ សំខាន់ឈុតនេះស្រដៀងគ្នាបេះដាក់ សឹងតែមិនអាចបែងចែកថាមួយណារបស់ពិតផង។
គួររម្លឹកដែរថា នៅរាត្រីចុងក្រោយនៃ Miss Cosmo 2024 បវរកញ្ញា Xuan Hanh បានឈានចូលវគ្គផ្តាច់ព្រ័ត្រកំពូលទាំង៥ ។ ប៉ុន្តែលទ្ធផលនេះបានបញ្ឆេះភាពចម្រូងចម្រាសយ៉ាងខ្លាំងពីទស្សនិកជនមួយចំនួនធំមិនពេញចិត្ត ដោយសារតែសម្រស់ហ្វីលីពីនបានត្រឹមឈរនៅកំពូលទាំង១០ បើទោះបីជានាងត្រូវបានចាត់ទុកថាជាបេក្ខនារីខ្លាំងក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នករៀបចំកម្មវិធី Miss Cosmo ក៏ត្រូវបានគេសង្ស័យថា ពេញចិត្តនឹងបេក្ខនារីប្រទេសម្ចាស់ផ្ទះ គឺ Xuan Hanh នេះផ្ទាល់តែម្ដង។
ដ្បិតថាយ៉ាងនេះក្ដី ជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុចម្រូងចម្រាស តំណាងកញ្ញា Cosmo – លោក Tran Viet Bao Hoang បានផ្តល់មតិជាក់លាក់ថា «លទ្ធផលបានមកពីទាំងដំណើរការ និងគណៈវិនិច្ឆ័យ។ យើងមានកម្មវិធីដាក់ពិន្ទុឯករាជ្យ និងអង្គភាពសវនកម្មធានានូវតម្លាភាពនៃលទ្ធផល។ ដើម្បីរួមបញ្ចូលកម្មវិធីនេះនៅក្នុងការប្រកួតប្រជែង យើងត្រូវធ្វើការជាមួយចៅក្រម។ កិត្យានុភាពក្នុងការប្រកួតប្រជែង នៅពេលដែលលទ្ធផលត្រូវបានជ្រើសរើស អ្វីគ្រប់យ៉ាងគឺយុត្តិធម៌ចំពោះអ្វីដែលបេក្ខជនបង្ហាញ មិនមែនសម្រាប់តែនរណាម្នាក់នោះទេ។ ជាពិសេសដែរ ការយកបុគ្គលណាម្នាក់ទៅប្រៀបធៀបនឹងបេក្ខជនផ្សេងទៀត ខ្ញុំយល់ថាអយុត្តិធម៌ណាស់ »៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសសង្ហាកាន់មកុដ Miss Cosmo នៅវៀតណាម មានប្រវត្តិអប់រំខ្ពស់ ក៏ជាសិស្សពូកែលំដាប់ប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន