Connect with us

ព័ត៌មានជាតិ

ឆ្លៀតពេលដ៏មមាញឹកមុនកិច្ចប្រជុំកំពូលអាស៊ាន៖ តើនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវជជែកពិភាក្សាលើបញ្ហាអ្វីខ្លះ?

បានផុស

នៅ

បន្ទាប់ពីយន្តហោះពិសេសកម្ពុជាចុះចតលើដីឡាវដោយសុវត្ថិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត  បានប្រញាប់ប្រញាល់ចូលជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីឡាវ។ តើនៅក្នុងជំនួបទ្វេភាគីនោះ តើនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជជែកពិភាក្សាលើកិច្ចការងារអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី នាល្ងាចថ្ងៃទី០៨ ខែតុលា នេះ ប្រមុខរដ្ឋាភិបាលទាំងពីរបានពិភាក្សាផងដែរ​ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ​ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ​​ និង​​សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ​ និង​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីឡាវ​ ក៏បានកោតសរសេីរ​ និង​វាយតម្លៃ​ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា​​ នៅលើឆាកតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបាន​សម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់លោកនាយករដ្ឋមន្ត្រីចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ​ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។

សម្ដេចបវរធិបតី និងលោកនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស​​​ បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីឡាវបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

គេចោទថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ៖ លោក ប៉ែន បូណា សួរទៅវិញថា តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?

ជីវិតកម្សាន្ដ៤៤ នាទី មុន

អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី

ព័ត៌មានជាតិ១ ម៉ោង មុន

ឆ្លៀតពេលដ៏មមាញឹកមុនកិច្ចប្រជុំកំពូលអាស៊ាន៖ តើនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវជជែកពិភាក្សាលើបញ្ហាអ្វីខ្លះ?

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម លោក សែម សុវណ្ណនីទទួលមរណភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុ​តិយ ឆ្នាំ​២០២៤ ខេត្តក្រចេះ ដំណើរការ​ទៅដោយ​រលូន

Sokha Hotels

ព័ត៌មានពេញនិយម