ព័ត៌មានជាតិ
មណ្ឌលប្រឡងវិទ្យាល័យជម្ពូវ័ន្ត ផ្លាស់ប្តូរបន្ទប់ប្រឡងពីជាន់ក្រោមទៅជាន់លើវិញដោយសារជំនន់ទឹកភ្លៀង
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩តុលានេះថា ភ្លៀងធ្លាក់ខ្លាំងកាលពីល្ងាចថ្ងៃទី៨តុលាបានបណ្តាលឱ្យមណ្ឌលប្រឡងវិទ្យាល័យជម្ពូវ័ន្តលិចអគារប្រឡងខាងក្រោមចំនួន៦បន្ទប់មិនអាចដំណើរការប្រឡងបាន តែអាជ្ញាធរដែនដី និងលោកគ្រូអ្នកគ្រូបានធ្វើការផ្លាស់ប្តូរបន្ទប់ប្រឡងទៅជាន់ខាងលើវិញដើម្បីជួយសម្រួលដល់ការប្រឡងប្រព្រឹត្តិទៅដោយរលូន។
លោកប្រធានមន្ទីរបានបន្តថា ក្រៅពីនេះអាជ្ញាធរ និងលោកគ្រូអ្នកគ្រូបានរៀបចំច្រកខ្សាច់ដាក់បាវតម្រៀបជាជួរដើម្បីសម្រួលដល់បេក្ខជនដើរចូលមណ្ឌលប្រឡងដោយសារផ្លូវបេតុងក្នុងទីធ្លាសាសាលាលិចទឹកដោយកន្លែងខ្លះមានជម្រៅកន្លះមែត្រ។
លោកប្រធានមន្ទីរបានបន្តទៀតថា នៅមណ្ឌលប្រឡងវិទ្យាល័យជម្ពូវ័នបានដោះស្រាយរួចរាល់ហើយ។ ចំណែកមណ្ឌលប្រឡងសាលាបឋមសិក្សាភ្នំពេញថ្មីអាជ្ញាធរបានដឹកនាំកម្លាំងប្រជាការពារ និងរថយន្តបាញ់ទឹកលាងសម្អាតដីភក់តាមមុខអគារ និងផ្លូវដើរតាមទីធ្លាសាលាដើម្បីជួយសម្រួលការធ្វើដំណើរសម្រាប់ការមកប្រឡងរបស់បេក្ខជន។ រីឯមណ្ឌលប្រ
ឡងផ្សេងៗទៀតមិនមានការរាំងស្ទះដល់ដំណើរការប្រឡងនៅថ្ងៃទី២នេះទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដោយគ្របដណ្តប់លើផ្ទៃដីចាប់ពី២០ទៅ៦៥ភាគរយ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ