Connect with us

ព័ត៌មានអន្ដរជាតិ

Milton ជាព្យុះសាហាវបំផុត ដែលវាយប្រហារទីក្រុង Tampa នៃរដ្ឋ Florida ក្នុងប្រវត្តិសាស្រ្តជាង ១០០ឆ្នាំ 

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤, សហរដ្ឋអាមេរិក កំពុងភិតភ័យអំពីឥទ្ធិពលព្យុះកំណាច Milton ដែលនឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍នេះ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា នេះគឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។

(រូបថត៖ NASA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងកម្លាំងខ្យល់២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានឲ្យពលរដ្ឋដែលរស់នៅចំផ្លូវព្យុះត្រូវជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់ កុំបង្អង់យូរ បើមិនដូច្នេះទេនឹងត្រូវប្រឈមគ្រោះថ្នាក់ដល់បាត់បង់ជីវិតក៏ថាបាន។

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលព្យុះជាតិអាមេរិក ហៅកាត់ NHC នៅក្នុងទីក្រុង Miami បានព្យាករថា ព្យុះកំណាច Milton នឹងវាយប្រហារមិនស្រាលឡើយ ហើយច្បាស់ជាបង្កការបំផ្លិចបំផ្លាញនិងវិនាសកម្មធំធេងមិនខាន។

(រូបថត៖ NOAA)

ក្រៅពីការជម្លៀសមនុស្សរាប់លាននាក់ ជើងហោះហើររាប់រយជើងទៅនិងមកពីរដ្ឋ Florida ក៏ត្រូវលុបចោលផងដែរ មុនពេលព្យុះកំណាច Milton មកដល់។

យោងតាមទិន្នន័យពី FlightAware, នៅអាកាសយានដ្ឋានអន្តរជាតិ Tampa, ជើងហោះហើរចេញចំនួន១៥៨ជើង ត្រូវលុបចោលកាលពីថ្ងៃអង្គារទី៨ខែតុលា រួមជាមួយនឹងជើងហោះហើរចូលចំនួន១៨៨ ដែលសរុបទៅមានចំនួន ៣៤៦ជើង។

(រូបថត៖ Getty)

លើសពីនេះ ជើងហោះហើរចេញ-ចូលទីក្រុង Tampa ចំនួន៣៧៨ជើងផ្សេងទៀត ត្រូវបានលុបចោលរួចហើយ សម្រាប់ថ្ងៃពុធ។

សូមបញ្ជាក់ជាថ្មី ព្យុះ Milton នឹងវាយប្រហាររដ្ឋ Florida ខណៈតូលេខមនុស្សស្លាប់ដោយសារតែ Helene ដែលទើបកន្លងផុត បានកើនឡើងដល់ ២៣១នាក់។ ពេលបោកបក់លើរដ្ឋ Florida, ព្យុះ Helene ត្រូវគេចាត់ថ្នាក់ដាក់ក្នុងប្រភេទទី៤ប៉ុណ្ណោះ ប៉ុន្តែលើកនេះ ព្យុះ Milton បានឈានដល់កម្រិតទី៥ឯណោះ ដូច្នេះហើយទើបគេបារម្ភខ្លាំងថា វានឹងបង្កគ្រោះមហន្តរាយខ្លាំងក្លាបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​ជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន​ចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន បញ្ជា​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​រដ្ឋ​រុស្ស៊ី សហការ​ជាមួយ​ចិន​លើ​បច្ចេកវិទ្យា AI

Sokha Hotels

ព័ត៌មានពេញនិយម