Connect with us

កីឡា

៦នាក់​​ឈ្នះ​ល្ងាចមិញ ថ្ងៃនេះ​អត្តពលិក​កម្ពុជា​ច្រើន​នាក់​ទៀត​ប្រកួត​ឃីក​បុក​ស៊ីងអាស៊ី

បានផុស

នៅ

កីឡាករ កីឡាការិនី​កម្ពុជា​៦​នាក់​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​១ កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៤ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង ជើង​ឯក​អាស៊ី ​ឆ្នាំ​២០២៤ នៅ​រាជ​ធានី​ភ្នំពេញ។

ភាគ​ច្រើន​អត្តពលិក​កម្ពុជា​ដែល​ទទួល​បាន​ជ័យជម្នះ​កាល​ពី​ថ្ងៃ​ទី១សុទ្ធ​ជា​អ្នក​​មាន​បទ​ពិសោធ​ក្នុង​ការ​ប្រកួត​ឃីក​បុក​ស៊ីង​ទាំង​កម្រិត​អាស៊ី និង​ស៊ីហ្គេម។ ជាក់​ស្តែង សុខ រិទ្ធ ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ និង​មេដាយ​មាស​ឃីក​បុក​ស៊ីង​អាស៊ី ឆ្នាំ​២០២២ បាន​យក​ឈ្នះ​កីឡាករ​វៀតណាម Nguyen Dinh Minh Khue ដោយ​ពិន្ទុ​លើ​ វិញ្ញាសា-៥១គីឡូក្រាម​ដើម្បី​ឡើង​វគ្គ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ ខាំ ខ្លានាង ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ​២០២៣ បាន​យក​ឈ្នះ​កីឡាករហ្វីលីពីន Pareja Janse ដោយ​ពិន្ទុ​​លើ​វិញ្ញាសា-៥១គីឡូក្រាម​ដើម្បី​ឡើង​វគ្គ​បន្ត ហើយ​កីឡាករ​ទម្ងន់​ស្រាល ហ៊ឹម គឹមរៀង បាន​យក​ឈ្នះ​កីឡាករ​ហ្វីលីពីន Camingawan Mikko លើ​វិញ្ញាសា-៥៤គីឡូក្រាម​ដើម្បី​ឡើង​ទៅ​វគ្គ​មេដាយ​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​កីឡាករ​ចាស់​វស្សា វៀត ប៊ុនឌឿន ​បាន​ឡើង​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ម៉ាឡេស៊ី Mohd  Azir Bin Nazman ដោយ​ពិន្ទុ​លើ​ វិញ្ញាសា-៦០គីឡូក្រាម។ កីឡាករ វ៉ុន គឹមចេង ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Tendean Exsel Martin  Pondaang។

ចំពោះ​កីឡាការិនី​ ធន់ ស្រីពេញ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​បុក​ពោះ​មិន​ស្ទើរ​ទេ នៅ​ពេល​កីឡាការិនី​ថៃ Aemsakun Kamponthip ​នាំ​មុខ​ដោយ​ពិន្ទុ ៣-០ ប៉ុន្តែ​ក្នុង​វិនាទី​ចុង​ក្រោយ​កីឡាការិនី​កម្ពុជា​បាន​ទាត់​យក​ពិន្ទុ​ឈ្នះ​ដោយ​លទ្ធផល ២-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្តសម្រាប់​វិញ្ញាសា -៥០គីឡូក្រាម។

ទោះ​បី​ជា​យ៉ាង​ណា មាន​ការ​សោក​ស្តាយ​ចំពោះ​កីឡាករ កីឡាការិនី​កម្ពុជា​ជា​ច្រើន​រូប​បាន​ចាញ់​នៅ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី១។

  • កីឡាករ ហេន ហ៊ន ចាញ់​កីឡាករ​វៀតណាម Nguyen Minh Hieu
  • កីឡាករ ម៉ូយ ព្រីន ចាញ់​កីឡាករ​ឥណ្ឌា Makorwal Aditya
  • កីឡាករ គង់ លីហ៊ូវ ចាញ់​កីឡាករ​វៀតណាម Nguyen Dinh Thai
  • កីឡាករ តែម រ៉ូមលី ចាញ់​កីឡាករ​វៀតណាម Nguyen Van Ha
  • កីឡាករ សែម កក្កដា ​ចាញ់​កីឡាករ​អ៊ូបេគីស្ថាន Hayotov Makmud
  • កីឡាករ ឆេង លៀង ចាញ់​កីឡាករ​ហ្វីលីពីន Banario Honorio ដោយ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២

នៅ​ថ្ងៃ​ទី​២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២៤​ មាន​កីឡាករ កីឡាការិនី​កម្ពុជា​ជា​ច្រើន​រូប​​បន្ត​ប្រកួត​ទៀត​ក្នុង​នាម​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២៦ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម