Connect with us

ព័ត៌មានជាតិ

WB បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៥,៣ ភាគរយសម្រាប់ឆ្នាំនេះ ដោយសារ​​បញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលកំពុងបន្ត

បានផុស

នៅ

ធនាគារពិភពលោក (WB) កាលពីថ្ងៃអង្គារបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤មកត្រឹម ៥,៣ ភាគរយដែលទាបជាងពីការព្យាករណ៍ក្នុងខែមេសារបស់ខ្លួនដែលមានអត្រា៥,៨ ភាគរយ ដែលកំណើននេះគាំទ្រដោយការកើនឡើងនៅក្នុងការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម ក៏ដូចជាភាពប្រសើរឡើងក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក​និយាយនៅ​ថ្ងៃនេះ​ថា តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក (EAP) ​ចេញផ្សាយនៅថ្ងៃទី៨ ខែតុលានេះ កំណើនការនាំចេញទំនិញរបស់កម្ពុជាមានភាពវិជ្ជមាននៅឆ្នាំនេះ ខណៈការមកដល់របស់ភ្ញៀវទេសចរត្រឡប់ទៅចំនួនមុនការរាតត្បាតនៃជំងឺកូវីដ១៩។ តែទោះជាយ៉ាងណាក៏ដោយសកម្មភាព​សំណង់​និង​អចលន​ទ្រព្យ​នៅ​មាន​សភាព​ទន់ខ្សោយនៅឡើយ។

របាយការណ៍នេះបានលើកឡើងថា៖«ប្រទេសកម្ពុជាកំពុងជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងកំណើនឥណទាន និងការធ្លាក់ចុះនៃគុណភាពទ្រព្យសកម្ម ដែលភាគច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ»។

របាយការណ៍ដដែលបានបន្ថែមថា ប្រាក់កម្ចីមិនដំណើរការបានឈានដល់កម្រិតខ្ពស់បំផុត ក្នុងអត្រា ៥,៣  ភាគរយក្នុងឆ្នាំ ២០២៣ កើនឡើងពី ១,៩ ភាគរយក្នុងឆ្នាំ ២០២១។ «ការកើនឡើងនេះត្រូវបានសន្មត់ថាជាដំណាក់កាលចេញពីវិធានការដ៏តឹងរឹងដែលទាក់ទងនឹងជំងឺរាតត្បាត អត្រាការប្រាក់ខ្ពស់ កម្រិតបំណុលកើនឡើង និងការស្ទុះងើបសេដ្ឋកិច្ចយឺត»​។

របាយការណ៍បាននិយាយថា កំណើនឥណទានបានថយចុះមកត្រឹម ៣,៩ ភាគរយក្នុងឆ្នាំ ២០២៣ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ ដោយមានការផ្តោតអារម្មណ៍ខ្ពស់នៃការឥណទាន​ទៅលើវិស័យអចលនទ្រព្យដែលមានចំនួន ៣២,៥ ភាគរយនៃផលប័ត្រប្រាក់កម្ចីសរុបរបស់វិស័យធនាគារ។

លោកស្រី​ ម៉ានូអែឡា វ. ហ្វេរ៉ូ  (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅ​តែ​បន្តដើរ​តួ​ជា​ក្បាលម៉ាស៊ីននៃកំណើន​សេដ្ឋ​កិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើន​កំពុងថមថយ​ល្បឿន។ ដូច្នេះ  ដើម្បី​រក្សា​បាននូវកំណើនរឹងមាំ​ក្នុង​រយៈ​ពេល​មធ្យម បណ្តា​ប្រទេសក្នុងតំបន់​​នេះ​ ត្រូវអន្តរ​សកម្ម​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន​ ដើម្បីត្រាយ​​ផ្លូវ​សម្រាប់​ដំណើរ​សេដ្ឋកិច្ច​ទៅ​មុខ ក្នុង​កាលៈទេសៈដែល​មាន​ការប្រែប្រួល​បែបផែន​ពាណិជ្ជកម្ម និងការ​ផ្លាស់ប្តូរបច្ចេក​វិទ្យា”។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនេះ បានគូស​រំលេច​កត្តាបីយ៉ាង​ ដែលទំនងជាជះ​ឥទ្ធិ​ពលទៅលើ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់៖ ការផ្លាស់ប្តូរលំនាំ​ពាណិជ្ជកម្ម និងការវិនិយោគ, ​ កំណើនយឺតនៅ​ក្នុងប្រទេសចិន, និង ​ការកើនឡើងនៃ​​ភាពមិនច្បាស់លាស់នៃគោលនយោបាយសកល។

​លោក អាឌិត្យា ម៉ាទូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «ពេលនេះ បែបផែនអភិវឌ្ឍន៍របស់តំបន់​អាស៊ីបូព៌ា ដែលពឹងផ្អែក​លើទីផ្សារ​ពិភព​​លោក​​បើក​ចំហ និង​ផលិត​កម្ម​ប្រើ​ប្រពលកម្ម កំពុងប្រឈមហានិភ័យបង្កដោយ​ភាព​តាន​តឹង​ពាណិជ្ជ​កម្ម និង​​បច្ចេកវិទ្យាថ្មីៗ។ ការឆ្លើយតប​ដ៏ប្រសើរបំផុត គឺធ្វើឱ្យកិច្ចព្រមព្រៀង​ពាណិជ្ជកម្មឱ្យ​កាន់តែស៊ីជម្រៅ និងបំពាក់​ឱ្យ​ប្រជាជន​នូវជំនាញ និងលទ្ធ​ភាព​ចល័តទី ដើម្បីទាញយក​អត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម