ព័ត៌មានអន្ដរជាតិ
ថៃ រឹតដៃបង្ក្រាបលើពលករបរទេស ដែលលួចធ្វើការងារបម្រុងទុកសម្រាប់ពលរដ្ឋខ្លួន
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤, ពេលនេះ អាជ្ញាធរថៃរឹតតែបង្ក្រាបលើជនបរទេសដែលធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួនហើយ ជាពិសេសអ្នកដែលធ្វើការងារ ដែលថៃបម្រុងទុកសម្រាប់ពលរដ្ឋខ្លួន។
រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarn និយាយថា ក្នុងយុទ្ធនាការទូទាំងប្រទេស ចាប់ពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី២ ខែតុលា, មន្ត្រីបានចុះត្រួតពិនិត្យកន្លែងធ្វើការចំនួន ២០ ១៥២ ដែលផ្តល់ការងារដល់ពលករចំណាកស្រុកចំនួន ២៧៧ ៧៧០ នាក់ ដោយក្នុងនោះរកឃើញថា កន្លែងធ្វើការចំនួន ៨៤៤ មានជួលកម្មករចំណាកស្រុកខុសច្បាប់ និងចាប់ខ្លួនបាន២ ០៦៣ នាក់ ភាគច្រើនជាអ្នកមកពីតំបន់អាស៊ីអាគ្នេយ៍។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ គឺពឹងផ្អែកខ្លាំងណាស់លើវិស័យការងារ ដូច្នេះហើយ អាទិភាពគឺត្រូវតែផ្តល់ឲ្យជនជាតិថៃជាចម្បង។
ស្របពេលជាមួយគ្នានោះដែរ អគ្គនាយកនៃនាយកដ្ឋានការងារ លោក Somchai Morakotsriwan សង្កត់ធ្ងន់ថា នាយកដ្ឋាននឹងបង្កើនការយកចិត្តទុកដាក់លើការស៊ើបអង្កេតរកពលករបរទេសដែលធ្វើការងារបម្រុងទុកសម្រាប់ជនជាតិថៃ ដូចជាភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ម៉ាស្សា ឬជាងកាត់សក់ជាដើម។
លោកបន្ថែមថា ពលករបរទេសដែលចូលមកប្រទេសថៃ ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតអនុញ្ញាតការងារត្រឹមត្រូវ ហើយធ្វើការស្របតាមសិទ្ធិដែលមានចែងក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ។
ខាងក្រោមនេះ គឺជាការងារទាំង ២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើគឺខុសច្បាប់៖
- ជាងចម្លាក់ឈើ
- អ្នកបើកបរដឹកជញ្ជូនសាធារណៈ
- អ្នកធ្វើការងារខាងដេញថ្លៃ
- អ្នកកាត់ត្បូង
- ជាងកាត់សក់
- អ្នកត្បាញក្រណាត់
- អ្នកត្បាញកន្ទេល
- អ្នកធ្វើក្រដាសខ្ចប់
- ម្នាងសិលា
- អ្នកផលិតឧបករណ៍ភ្លេងថៃ
- អ្នកធ្វើនីឡូវែរ
- ជាងមាស ប្រាក់ និងស្ពាន់
- ការងារធ្វើពីលង្ហិនប៉ូលា
- អ្នកធ្វើតុក្កតាថៃ
- អ្នកធ្វើបាត្រលោក
- អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ
- ជាងចម្លាក់ព្រះពុទ្ធរូប
- អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
- ភ្នាក់ងារឈ្មួញកណ្តាល
- អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
- អ្នកមូរបារី
- មគ្គុទេសក៍ទេសចរណ៍
- អ្នកដើរលក់របស់កំប៉ិកកំប៉ុក
- អ្នកវាយអក្សរ
- អ្នកក្រងខ្សែអំបោះ
- លេខា
- អ្នកផ្តល់សេវាដោះស្រាយវិវាទ
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការងារទាំង២៧ ថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើ គឺខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ