Connect with us

កីឡា

ឥណ្ឌូណេស៊ី បន្ត​កំណត់ត្រាមិន​ចាញ់ ជម្រុះជុំ​ទី​៣ World Cup

បានផុស

នៅ

ក្រុមបាល់ទាត់ឥណ្ឌូណេស៊ី​បានបន្ដកំណត់ត្រាមិនចាញ់ ក្នុង​ការ​ប្រកួត៣លើកដំបូង ​វគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាសុី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្មារតី​របស់ក្រុមឥណ្ឌូណេស៊ី​កំពុង​ឡើង​ពុះកញ្ជ្រោលយ៉ាងខ្លាំង ​ក្រោយពួកគេបន្ដកំណត់មិនចាញ់ក្នុងការប្រកួត​៣​លើក​ទល់​នឹងក្រុមខ្លាំងក្នុងពូល C។ ពួកគេបានស្មើគ្នា ១-១ ជាមួយក្រុមខ្លាំងអារ៉ាប៊ីសាអ៊ូឌីត​ក្នុងការប្រកួតទី១។ ការប្រកួតទី២ ស្មើគ្នា ០-០ ទល់នឹងក្រុម​អូស្ត្រាលី និងការប្រកួតទី៣ ឥណ្ឌូណេសុី ស្ទើរតែរកបាន៣ពិន្ទុទៅហើយបែរជាឲ្យ បារ៉ែន​ តាមស្មើ ២-២ នៅនាទី៩០+៩។ ទោះជាបីជាយ៉ាងណាឆ្លងកាត់៣ប្រកួតនេះ ឥណ្ឌូណេសុីត្រូវជារំពឹងថាជាក្រុមមួយ​មានលទ្ធភាពឡើងទៅជុំក្រោយ World Cup ឆ្នាំ២០២៦។

មុនពេលចាប់ផ្ដើមការប្រកួតវគ្គជម្រុះជុំទី៣ លោក Erick Thohir បានដាក់គោលដៅត្រូវរកឲ្យបាន១៥ពិន្ទុ ពីការប្រកួត១០ក្នុងពូល C ហើយពេលនេះពួកគេទទួលបាន៣ពិន្ទុហើយ។ ការប្រកួតបន្ទាប់ ឥណ្ឌូណេសុី ជួប ចិន ​ដែល​​រំពឹង​រកបាន៣ពិន្ទុដំបូង។

ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីកាន់តែមានទំនុកចិត្តបន្ថែមទៀត ក្រោយការនាំយកកីឡាករកូនកាត់២រូបបន្ថែមទៀត​គឺ​ខ្សែការពារកណ្តាល Mees Hilgers លេងឲ្យក្លិប Twente FC នៅលីគកំពូលហុងល្លង់ និងខ្សែប្រយុទ្ធស្លាប Eliano Reijnders លេងឲ្យក្លិប PEC Zwolle នៅលីគកំពូលហុងល្លង់។

បច្ចុប្បន្ន ឥណ្ឌូណេសុី ជាក្រុមកំពូលមួយក្នុងតំបន់អាស៊ាន ក្រោយពួកគេបានធ្វើកំណែទម្រង់ខ្លាំងក្នុងក្រុមជម្រើសជាតិ​ដោយ​បាន​កោះហៅកីឡាករកូនកាត់ជាច្រើនមកចូលរួម ដើម្បីស្វែងរក​ឱកាស​​ឡើងទៅជុំចុងក្រោយ​ World Cup ឆ្នាំ២០២៦៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម