Connect with us

KPT+

បើជីវិត​ប្ដី​ប្រពន្ធ​កំពុង​តែ​តានតឹង​ដោះស្រាយបញ្ហា​ភ្លាមៗដោយវិធី…

បានផុស

នៅ

មនុស្ស​សព្វថ្ងៃ​​រវល់​នឹង​ការងារ​និងគោលដៅ​អាជីពសឹងគ្មានពេលទាល់តែសោះចំពោះរឿងមនោសញ្ចេតនា។ ដោយសារ​ការដាក់​សម្ពាធ​ដើម្បី​សម្រេច​គោលដៅ​ជីវិត សុភមង្គលកាន់តែរត់ឆ្ងាយ។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ចេញ​ពី​ជីវិត​ប្ដី​ប្រពន្ធ?

នេះ​ជា​វិធី​ដើម្បី​ជួយ​ប្ដី​ឬ​ប្រពន្ធ​យើង​បានដោយសន្តិវិធី ៖

១. ឈ្លោះ​គ្នា​តិច ​តែមាន​ការ​សរសើរ​ច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបមន្ត​មួយ​ក្នុង​ចំណោម​រូបមន្ត​ដែល​អាច​កាត់​បន្ថយ​ភាព​តានតឹង​ពី​ជីវិត​គូ​របស់​យើង​ គឺ​ផ្ដល់​ឲ្យ​គ្នា​នូវ​ស្នាមញញឹម​ច្រើន​ៗ​ ជាង​ធ្វើ​មុខ​ក្រញូវ។ រឿង​ទាំង​នេះ​យើង​អាច​ធ្វើ​បាន​ដោយ​សាមញ្ញ​បំផុត​ និងចៀសវាង​ការ​ត្អូញត្អែរ​ពី​រឿង​តូចតាច​ដែល​មិន​សំខាន់​ក្នុង​ជីវិត​គូ។

ជាពិសេសគឺរឿងឈ្លោះប្រកែកគ្នា ក្នុងជីវិតប្ដីប្រពន្ធចៀសមិនផុតឡើយ ប៉ុន្តែគួរមានតិចបំផុតតាមដែលអាចដែលធ្វើបាន។ ឈ្លោះគ្នាបានការអី? ​ហត់ទទេៗប៉ុណ្ណឹងឯង!

២. ផ្ដល់​ពេល​វេលា​ឲ្យ​គ្នា

នៅ​ក្នុង​ជីវិត​ដ៏​មមាញឹក​នេះ​ មនុស្ស​គ្មាន​ពេល​សម្រាប់​រីករាយនឹងរឿង​តូច​ច្រើន​ឡើយ។ ប៉ុន្តែ​គេបែរជានិយមប្រារព្ធ​ពិធី​ធំ​ៗ​ ឬចូលរួមជាមួយភឿនមិត្តហ៊ឹកហាក់ហ៊ឺហារទៅវិញ។ កុំ​ចាំបាច់​ដល់​ពិធី​ធំ​ៗ​បាន​ធ្វើ​​ គ្រាន់​តែ​ដុត​ទៀន​បំភ្លឺ​នៅ​លើ​តុ​មួយ ហើយមានអារហារដែលដៃគូចូលចិត្ត ជា​ការ​ស្រេច​បាត់។

នេះ​ជា​ការ​ផ្ដល់​ពេល​វេលា​ដល់​គ្នា​ដ៏​ល្អ​បំផុត ​ដែល​ប្ដី​ប្រពន្ធ​គួរ​តែ​រក្សា​ទុក​រៀងៗ​ខ្លួន។

៣. បង្កើតបរិយាកាស​វិជ្ជមាន

បរិយាកាស​វិជ្ជមាន​ក៏​អាច​ជា​មធ្យោបាយ​មួយ​ដើម្បី​ដក​ភាព​តានតឹង​ចេញ​ពី​ជីវិតបាន។ កុំ​បង្កើត​ជីវិត​ឯកា ​និង​ពិបាក​រស់នៅ​ចុះ​សម្រុង​ជាមួយគ្នាច្រើនពេក ព្រោះជីវិតនេះមិនវែងទេ។

គួររៀន​បង្កើត​អ្វី​ដែល​ល្អ​ៗ​និង​ស្រស់ស្រាយ​ទៅ​កាន់​គ្នា។ រៀនផ្ដល់ញញឹមឱ្យគ្នា រៀនបំភ្លេចកំហុស រៀនអត់ឱន ទើបជីវិតអាពាហ៍ពិពាហ៍មានសុភមង្គលយូរអង្វែង។

៤. រៀនយល់​អំពី​ដៃគូ​ទាំងសងខាង

នេះ​គឺ​ជា​រូបមន្ត​ចុងក្រោយ​​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ដៃគូ​របស់​យើង​ប្រែ​ពី​តានតឹង​មក​ធូរ​ស្រាល​រៀង​ៗ​ខ្លួន។ បើ​សិន​យើង​មិនបាន​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក ​នោះ​ភាព​ស្មុគស្មាញ​ តប់ប្រមល់​ ថប់បារម្ភ​នឹង​គរ​ដូច​ភ្នំ​ក្នុង​ជីវិត​គូ​មិនខាន។

អ្វី​ដែល​ល្អ​ក្នុង​នាម​ជា​ប្ដី​ជា​ប្រពន្ធ​គួរ​ធ្វើ ​​គឺ​រៀន​យល់​ពី​គ្នា។ ប្ដីឬប្រពន្ធជាមនុស្សប្រភេទណា? ចូលចិត្តអ្វី? ពេលខឹងនិយមធ្វើអី? យល់ពីគ្នា! និងផ្ដល់ដល់គ្នានូវគម្លាតផ្ទាល់ខ្លួនខ្លះ ក៏ដូចគ្នានៅចាំលើកទឹកចិត្តគ្នាទៅវិញទៅមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ lovequotes

ចុចអាន៖ រឿង​ពិត​នៃ​ស្ត្រី​ម្នាក់ ​ពពោះ​កើត​កូន​តែ​ម្នាក់ឯង​ ​ប្ដី​មាន​ស្រី​ថ្មី​ហ៊ឺហា​ចោលផ្ទះ

ចុចអាន៖ បែកគ្នាឈាមត្រជាក់ ៥ យ៉ាងឃោរឃៅសម្រាប់អ្នកមិនទាន់អស់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម