ព័ត៌មានអន្ដរជាតិ
ថៃដំឡើងសំណងជូនជនរងគ្រោះដោយទឹកជំនន់ ដល់ ៩ ០០០ បាត/គ្រួសារ
អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោក Traisuree Taisaranakul បានឱ្យដឹងកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីបានអនុម័តសំណើរបស់ក្រសួងមហាផ្ទៃក្នុងការបង្កើនសំណងជូនជនរងគ្រោះដោយទឹកជំនន់ ដល់ ៩ ០០០ បាត (២៦៩ ដុល្លារ) ក្នុងមួយគ្រួសារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
ដំបូងឡើយ សំណងជូនជនរងគ្រោះគឺផ្អែកចំនួនថ្ងៃដែលផ្ទះរបស់ពួកគេរងការជនលិច។ ជាឧទាហរណ៍ គ្រួសាររងគ្រោះនឹងទទួលបាន ៥ ០០០ បាត (តិចជាង ៣០ ថ្ងៃ) ៧ ០០០ បាត (៣១-៦០ ថ្ងៃ) ឬ ៩ ០០០ បាត (ច្រើនជាង ៦០ ថ្ងៃ)។
ប៉ុន្តែឥឡូវនេះ លោក Traisuree បាននិយាយថា គ្រួសារដែលរងផលប៉ះពាល់ទាំងអស់ចំនួន ៣៣៨ ៣៩១ គ្រួសារ នៅទូទាំងខេត្តចំនួន ៥៧ នឹងទទួលបានសំណងជាធម្មតា ៩ ០០០ បាត/គ្រួសារ។
បើតាមមន្រ្តីថៃ ជនរងគ្រោះក៏នឹងទទួលបានប្រាក់ប្រមាណ ១០ ០០០ បាត ដាច់ដោយឡែក សម្រាប់ជាជំនួយហិរញ្ញវត្ថុក្រោយទឹកជំនន់ទៅផុត ដើម្បីស្ដារ និងសម្អាតផលប៉ះពាល់ផងដែរ។
គួរគូសបញ្ជាក់ថា ប្រទេសថៃកំពុងជួបនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងររាប់ចាប់តាំងពីខែសីហាមក ជាពិសេសតំបន់ភាគខាងជើងប្រទេស ដែលមានភ្លៀងខ្លាំងជោគជាំបន្តធ្លាក់ ក៏ដូចជាជំនន់ទឹកទន្លេ ពិសេសដៃទន្លេមេគង្គ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍