Connect with us

ជីវិតកម្សាន្ដ

លោក អុិន សុភិន បញ្ជាក់ជំហរថា ដាច់ខាតលោកមិនដើរផ្លូវចាស់ យក Miss Grand ចូលប្រទេសវិញទេ

បានផុស

នៅ

លោក អុិន សុភិន អតីតអ្នករៀបចំកម្មវិធី Miss Grand បានចេញមកបញ្ជាក់ជំហររបស់ខ្លួនជាថ្មី ដើម្បីឲ្យមន្ទិលរបស់មហាជនថាដាច់ខាតលោកមិនយក Miss Grand ចូលប្រទេសវិញឡើយ។

លោក អុិន សុភិន បានប្រកាសបែបនេះបន្ទាប់ពីមានផ្ទុះរឿងរ៉ាវដែលឮថាលោកបានឆាតទៅលោក ណាវ៉ាត់ អ្នកគ្រប់គ្រង MGI ដើម្បីសុំទិញសិទ្ធិ Miss Grand មកធ្វើនៅកម្ពុជា ក្រោយកើតមានភាពចម្រូងចម្រាស់រវាងលោក ណាវ៉ាត់ និងអ្នកស្រី អុឹម សុគន្ធា ដែលជាអគ្គនាយការ MGC 2024 កំពុងគ្រប់គ្រងក្នុងអាណត្តិនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុិន សុភិន បានបញ្ជាក់ឲ្យដឹងពីជំហររបស់ខ្លួន នៅព្រឹកថ្ងៃទី០៩ ខែតុលានេះថា “ចាំពាក្យខ្ញុំណាថាមិនយកដាច់ខាតហើយអ្វីដែលកើតឡើង២ថ្ងៃខ្ញុំគ្រាន់តែចង់ដឹងទេ។ លោកថា “ខ្ញុំចង់ដឹងថាតើអ្នកណា ហ៊ានយកMiss Grand ចូលប្រទេសវិញ សម្រាប់ខ្ញុំ ដាច់ខាតមិនទេ! ខ្លាចតែND2023/2024គេមកលួងទ ទួលយកវិញទេបើទទួលយកវិញសូមប្រជាជនកម្ពុជា និង Fanៗកាត់ក្ដីតាមការគួរ”។

ជាមួយគ្នានេះ លោកនិយាយទៀតថា លោកអស់យោបល់អី្វហើយ ទុកពេលរកលុយសងគេលោកមិនដើរជាន់រឿងដរដែលៗនឹងទេលោកដើរមុនគឺ លោកដឹងអស់ហើយលោកធ្វើអោយកម្មវិធីមួយនេះល្បីលោកក៏អាចអោយកម្មវិធីមួយនេះដេកវិញបានដែរ។

គួរបញ្ជាក់ថានៅក្នុងការLiveកាលពីយប់មិញលោក អ៊ិន សុភិន បានលើកឡើងថាអំឡុងពេលដែលលោ ក ណាវ៉ាត់ ខលមកតាមទូរស័ព្ទមកក៏លោកមិនដឹងប ញ្ហារវាងគាត់និងអ្នកស្រី អុឹម សុគ្ធនា ដោយលោកសុំឈរនៅកណ្តាលព្រោះនេះជារឿងបុគលរវាងគាត់២ នាក់ហើយអ្នកដែលដឹងរឿងច្បាស់មានតែលោកណាវ៉ាត់ និងអ្នក អុឹម សុគន្ធា រៀងៗខ្លួនអ៊ីចឹងលោកសុំអត់ដឹងរឿងពួកគាត់ទេ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

លោក អុិន សុភិន បញ្ជាក់ជំហរថា ដាច់ខាតលោកមិនដើរផ្លូវចាស់ យក Miss Grand ចូលប្រទេសវិញទេ

ព័ត៌មានជាតិ១៧ នាទី មុន

ការរៀបចំឥណទានឡើងវិញជូនពលរដ្ឋចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច៥៩ នាទី មុន

ក្រុមហ៊ុន Mirarth ត្រៀមបំពាក់បច្ចេកវិទ្យាចុងក្រោយដំណើរ​ការសាកល្បងកៀបយក​ប្រេង​ពីសំបក​ស្វាយ​ចន្ទី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ៖ ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ មានបេក្ខជនអវត្តមានជាង២៣០០នាក់ និងមានបញ្ហាសុខភាពជាង៤០នាក់

Sokha Hotels

ព័ត៌មានពេញនិយម