សេដ្ឋកិច្ច
ក្រុមហ៊ុន Mirarth ត្រៀមបំពាក់បច្ចេកវិទ្យាចុងក្រោយដំណើរការសាកល្បងកៀបយកប្រេងពីសំបកស្វាយចន្ទី
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ បានជួបប្រជុំជាមួយវិស្វករជប៉ុន របស់ក្រុមហ៊ុន Mirarth និយាយពីបច្ចេកវិទ្យាកៀបយកប្រេងពីសំបកចន្ទី និងសំណល់ចុងក្រោយ។
លោក អួន ស៊ីឡុត ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ នេះថា បច្ចេកវិទ្យាបច្ចុប្បន្នររបស់ពិភពលោក ដំណើរការកៀបយកប្រេងត្រូវឆ្លង៥ដំណាក់កាល ប៉ុន្តែបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុនធ្វើតែមួយដំណាក់កាលប៉ុនណោះ ដែលជាការកាត់បន្ថយថ្លៃដើមផលិតដ៏ច្រើន។ គម្រោងសាកល្បងនេះត្រូវបានក្រុមហ៊ុនគ្រោងដាក់ឱ្យសាកល្បង នាឆ្នាំ ២០២៥ នៅខេត្តកំពង់ធំ។
កន្លងមកមានតែក្រុមហ៊ុន Santana Agro Products មួយបានដំឡើងម៉ាស៊ីនកៀបយកប្រេងពីសំបកចន្ទី ប៉ុន្តែមិនបានដំណើរការ ខណៈកម្ពុជានៅមានម្រិតក្នុងការកែច្នៃទើបទទួលបានសំបកតិច។
លោក អួន ស៊ីឡុត បានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់ប្រទេសជប៉ុន គឺ ក្រុមហ៊ុនមីស៊ុយប៊ីស៊ី (Mitsubishi) ក៏ចង់បើករោងចក្រកៀបប្រេង ដែលមានគោលដៅកែច្នៃសំបកឱ្យបាន ៥ ពាន់តោន ក្នុងមួយឆ្នាំ ប៉ុន្តែសមាគមមិនអាចកៀរគរសំបកឱ្យក្រុមហ៊ុនបាន ទើបក្រុមហ៊ុនមិនទាន់បើករោងច្រ។
សម្រាប់ផ្លែស្វាយចន្ទី៥តោន គឺនៅសល់គ្រាប់គ្រាប់ឆៅចំនួន១តោន ហើយបើយកទៅបកនៅសល់សំបក ៧៥០ គីឡូក្រាម និងសាច់ ២៥០ គីឡូក្រាម ដែលអាចទទួលទានបាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ