Connect with us

សេដ្ឋកិច្ច

ធនាគារជាតិណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុដល់ SME

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០២៤ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារាចរណែនាំរបស់ធនាគារជាតិបញ្ជាក់ថា៖ «ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុទាំងអស់ បើកគណនីឱ្យ​សហគ្រាស​ធុនមីក្រូ​និងបុគ្គលស្វ័យនិយោជន៍ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម” ឈ្មោះសហគ្រាស” ឬ “ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍បានបំពេញបែបបទរដ្ឋបាលពេញ​លេញនិងងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រក ចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលគណនីនោះកំណត់បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់»

ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួល និងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម