Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាល​ក្រុង​ម៉ិកស៊ិក​៤​រូប ស្នើ​សុំ​ការ​ការពារ ក្រោយ​អភិបាល​ម្នាក់​ត្រូវ​គេ​កាត់​ក្បាលសម្លាប់

បានផុស

នៅ

បន្ទាប់​ពី​ហេតុការណ៍​​​​កាត់​ក្បាល​ធ្វើ​ឃាត​អភិបាល​ក្រុង​ម្នាក់​​​នៅ​​ប្រទេស​ម៉ិកស៊ិក អភិបាល​៤​រូប​ផ្សេង​ទៀត​បាន​ស្នើ​សុំ​​អាជ្ញាធរ​សហព័ន្ធ​សម្រាប់​ការ​ការពារ​ពិសេស។ នេះ​បើយោង​​​តាម​ការ​ចុះ​ផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃ​ទី​៩​ខែ​តុលា។

ស្ត្រី​ម្នាក់​កំពុង​គោរព​វិញ្ញាណក្ខន្ធ​លោក Alejandro Arcos (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alejandro Arcos អភិបាល​ក្រុង​​ Chilpancingo ក្នុង​រដ្ឋ​ Guerrero ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​​ថ្ងៃ​អាទិត្យ​​ ក្រោយ​ស្បថ​ឡើង​កាន់​តំំណែង​​មិន​ដល់​១​សប្ដាហ៍​ផង។

​លោក Omar Garcia Harfuch លេខាធិការសុវត្ថិភាពសាធារណៈសហព័ន្ធ បាននិយាយថា អភិបាលក្រុង៤​​នាក់បានស្នើសុំការការពារកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីអដ្ឋិធាតុរបស់​លោក Arcos ត្រូវបានរកឃើញ។ អភិបាល​ក្រុង​ទាំង​៤​ កំពុង​កាន់​តំណែង​នៅ​ក្នុង​រដ្ឋ​ចំនួន​២​គឺ ​រដ្ឋ Guerrero និង​រដ្ឋ Guanajuato ដែល​​កំពុង​ញាំញី​​ខ្លាំង​ដោយ​អំពើ​ហិង្សា។

ស្ថានការណ៍នៅ​រដ្ឋ Guanajuato គឺអាក្រក់ខ្លាំង​ ដោយ​នៅ​មុន​ការបោះឆ្នោត​កាល​ពី​ខែមិថុនា យ៉ាងហោចណាស់បេក្ខភាព​អភិបាលក្រុង​ចំនួន​៤​នាក់ត្រូវបាន​គេ​សម្លាប់។

លោក Garcia Harfuch មិន​បាន​​បញ្ជាក់​ថា​ហេតុ​អ្វី​បាន​ជា​អភិបាល​ក្រុង​ស្នើ​សុំ​ការ​ការពារ​ឡើយ ហើយលោកក៏មិនបានផ្តល់ព័ត៌មានលម្អិតច្រើនអំពីការស៊ើបអង្កេតលើការស្លាប់​របស់​លោក Arcos នោះ​ដែរ ដោយគ្រាន់តែ​ប្រាប់​ថា លោក Arcos ត្រៀម​ចូលរួមកិច្ចប្រជុំឯកជនមួយមុនពេល​លោក​​ត្រូវ​គេ​ធ្វើ​ឃាត។

បើ​តាម​ពិត​ទៅ លោក Arcos ធ្លាប់​បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក​ត្រូវការការការពារបន្ថែមទៀត ប៉ុន្តែលោក Garcia Harfuch បាននិយាយថា អភិបាល​រូប​នេះ​មិន​បាន​ធ្វើ​សំណើផ្លូវការណា​មួយ​ឡើយ ខណៈ​បើ​មាន​ការ​ស្នើ នោះ​រដ្ឋាភិបាលរដ្ឋ និង​​​សហព័ន្ធអាចផ្តល់ជូនអភិបាលក្រុងនូវរថយន្តការពារគ្រាប់កាំភ្លើង អង្គរក្សបន្ថែម និងប្រព័ន្ធប្រកាសអាសន្ន។

រដ្ឋ Chilpancingo ត្រូវ​​បាន​គ្រប់គ្រង់​ដោយ​ក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន​២​ក្រុម​ធំៗ​គឺ​ ក្រុម Ardillos និង​ក្រុម Tlacos។ ក្រុម​គ្រឿងញៀន​បាន​អុកឡុក​ទីក្រុង ដោយ​ការ​ធ្វើបាតុកម្ម​មាន​មនុស្សរាប់រយនាក់​ចូលរួម ការ​ប្លន់រថពាសដែករបស់រដ្ឋាភិបាល ការ​បិទផ្លូវធំ​ៗ​ និង​ការ​ចាប់ប៉ូលិសធ្វើជាចំណាប់ខ្មាំង​​កាល​ពី​ឆ្នាំ​២០២៣​ជា​ថ្នូរ​នឹង​ការ​​ដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួន។

ក្រុម​ជនពាល និង​ក្រុម​ជួញដូរ​គ្រឿងញៀន​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ជា​ញឹកញយ​​បាន​កំណត់​គោលដៅ​​លើ​អភិបាលក្រុង ​ដើម្បី​ជំរិត​ទារប្រាក់ ទទួល​បាន​កិច្ចសន្យា​របស់​រដ្ឋាភិបាល និង​​តែងតាំង​បក្ខពួក​របស់​​​ខ្លួន​​​​នៅ​ក្នុង​​កងកម្លាំង​ប៉ូលិស​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម