Connect with us

ព័ត៌មានជាតិ

តំបន់មួយចំនួននៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដែលលិចលង់ដោយ​ជំនន់ទឹកភ្លៀងបានស្រកអស់ស្ទើរគ្រប់ទីកន្លែងហើយ

បានផុស

នៅ

តំបន់​មួយ​ចំនួន​នៅ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឫស្សីកែវ ដែល​ទទួល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា ០៥ ថ្ងៃ កន្លង​មក​នេះ បាន​ស្រក​ចុះ​អស់​ស្ទើរ​គ្រប់​ទីកន្លែង​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៩ តុលា នេះ​ថា ដោយ​ទឹកទន្លេ​ឡើង​នីវ៉ូ​ខ្ពស់ និង​មាន​ករណី​ព្យុះភ្លៀង ៥ ថ្ងៃ​ជាប់ៗ គ្នា មក​នេះ បាន​បង្ក​ឲ្យ​ភ្លៀង​ធ្លាក់​ខ្លាំង កម្ពស់​រហូត​ដល់ ២៣៤ មិល្លីម៉ែត្រ បណ្តាល​ឲ្យ​ទឹក​ជន់​លិច​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឫស្សីកែវ តែ​មកដល់ពេលនេះ ស្ថានភាព​ទឹកបាន​ស្រក​អស់​ស្ទើរ​គ្រប់​ទីកន្លែង​ហើយ។

មន្ត្រី​ដដែល​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៩ ខែ​តុលា ឆ្នាំ ២០២៤ នេះ ការ​សាងសង់​ស្ថានីយ​បូម​ទឹក​ថ្មី​ស្វាយប៉ាក សម្រេច​បាន ៩៦% និង​សាងសង់​ស្ថានីយ​បូម​ទឹក​បន្ថែម សម្រេច​បាន ២៥% ដែល​គម្រោង​ទាំង ០២ នេះ នឹង​មាន​សមត្ថភាព​បូម​ទឹក​បន្ថែម​សរុប​នឹង​កើន​ដល់ ៣៥ ម៉ែត្រ​គូប ក្នុង ០១ វិនាទី ដែល​នឹង​កាត់បន្ថយ​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ខាងជើង​រាជធានី​ភ្នំពេញ ហើយ​ចាប់ពី​ថ្ងៃ​ស្អែក​តទៅ ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០២៤ នេះ​ទៅ ការដ្ឋាន​នឹង​ដាក់​ឲ្យ​ដំណើរការ​ម៉ូទ័រ​ខ្នាត​ធំ​ថ្មី​បន្ថែម​ចំនួន ០២ គ្រឿង អង្កត់ផ្ចិត​ទំហំ ០១ ម៉ែត្រ នៅ​ស្ថានីយ​បូម​ទឹក​ស្វាយប៉ាក ដែល​សង្ឃឹមថា នឹង​កាត់​បន្ថយ​ការ​លិចលង់​នៅ​តំបន់​ខាងជើង​រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

តំបន់មួយចំនួននៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដែលលិចលង់ដោយ​ជំនន់ទឹកភ្លៀងបានស្រកអស់ស្ទើរគ្រប់ទីកន្លែងហើយ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

​បៃដិន​និង​នេតាន់យ៉ាហ៊ូ​សន្ទនាគ្នា ប៉ុន្មានថ្ងៃ​ក្រោយ​សង្ស័យអ៊ីរ៉ង់​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ក្រោម​ដី​

ជីវិតកម្សាន្ដ១៣ នាទី មុន

MGC 2017 ខ្លឹម ស្រីគា ប្រកាសឆន្ទ:មិនគាំទ្រឲ្យមានកម្មវិធី Miss Grand នៅកម្ពុជាទៀតទេ

ជីវិតកម្សាន្ដ៣១ នាទី មុន

ដោយសារមិត្តប្រុសរិះគន់មុខអាក្រក់ តារាម៉ូដែលជប៉ុន ចាយលុយមិនស្ដាយកែ​សម្ផស្សឲ្យផូរផង់

នយោបាយ៣៧ នាទី មុន

ស្តេចសៀករហ័សកម្មខ្មែរលោកគ្រូ ចៅ ហ្វា ទទួលមរណភាពព្រឹកមិញនេះហើយ ក្នុងជន្មាយុ ៩១ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម