Connect with us

ជីវិតកម្សាន្ដ

រសៀលនេះ សួស វីសា បានទទួលលទ្ធផលធ្វេីតេស្តរកមេរោគកូវីដ-១៩ហើយ

បានផុស

នៅ

រសៀលនេះ តារាចម្រៀងអ្នកនាង សួស វីសា បញ្ជាក់ថា ខ្លួននិងស្វាមីបានទទួលលទ្ធផលធ្វេីតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន​ទាំងពីរនាក់ប្ដីប្រពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីពិធីការិនីអ្នកនាង កែវ ច័ន្ទនិមល បានរកឃើញឆ្លងវីរុសកូវីដ កាលពីយប់ថ្ងៃ​ចន្ទ សិល្បករ-ការិនីនិងបុគ្គលិកប្រចាំផលិតកម្មហង្សមាសតម្រូវឱ្យទៅធ្វើតេស្តរកមេរោគ បូករួមទាំងអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺ។ ក្នុងនោះអ្នកនាង សួស វីសា ក៏ជាតារាស្រីប្រចាំផលិតកម្មដែលត្រូវធ្វើតេស្ត ប៉ុន្តែលទ្ធផល នារសៀលថ្ងៃទី ១០ មីនា ឆ្នាំ ២០២១​ បង្ហាញថា អ្នកនាងនិងគ្រួសារពុំមានឆ្លងរោគនោះទេ។

ក្រោយប្រកាសលទ្ធផលនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន អ្នកនាង សួស​ វីសា ក៏បានបន្ថែមថា ពេលនេះក្រុមគ្រួសារនិងកូនតូចមានសុខភាពល្អជាប្រក្រតី មិនមានអ្វីប្លែកឡើយ។

យ៉ាងណាមិញ តារាចម្រៀងរូបនេះ បន្តប្ដេជ្ញាការពារយ៉ាងមុឺងម៉ាត់បំផុតដេីម្បីចៀសសវាងកុំឱ្យឆ្លងរាលដាលនៃជំងឺកូវីដ ក៏ដូចជាជូនពរមិត្តរួមការងារ ដែលបានទទួលលទ្ធផលវិជ្ជមាន សូមឱ្យឆាប់ជាសះស្បេីយ និងវិលមកបម្រើអារម្មណ៏ប្រិយមិត្តវិញឆាប់ៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ២ថ្ងៃ ផលិតកម្មហង្សមាសមានបុគ្គលិកសំខាន់ៗ ៧ រូប ឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម