Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ចែក​គ្រាប់​ពូជ​ស្រូវ​៦០០​តោន​ ដល់​ប្រជាកសិករ៦១១៩គ្រួសារ ដែលរងប៉ះពាល់​ពី​ទឹកជំនន់ទន្លេមេគង្គ

បានផុស

នៅ

ក្រចេះ ៖ គ្រាប់​ស្រូវពូជ​ចំនួន ៦០០​តោន​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចែក​ជូន​ដល់​បងប្អូន​ប្រជាកសិករ​ចំនួន ៦១១៩ គ្រួសារ​ក្រុង​ស្រុក​ចំនួន ៥ នៃ​ខេត្តក្រចេះ​ដែល​បាន​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង​ដើម្បី​ដាំ​ស្តារ​ឡើង​វិញ​ ឱ្យបាន​ទាន់ពេលវេលា​។ ជំនន់​ទឹកទន្លេ​មេគង្គ​និង​ជំនន់​ទឹកភ្លៀង ​កាលពី​ខែកញ្ញា កន្លង​ទៅ​នេះ​បាន​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ​ចំនួន ៥៨៧២ ហិកតា និង​ដំណាំ​ផ្សេងៗ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នៃ​ការចែក​ពូជស្រូវ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ដាំ​ស្តារ​ឡើង​វិញ​នេះ​ ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី​៦ ខែតុលា តាម​បណ្តា​ឃុំ​នៃ​ស្រុក​នានា​របស់​ខេត្តក្រចេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែតុលា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ​ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ និង​រដ្ឋបាល​ខេត្តក្រចេះ អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បងប្អូន​ប្រជាកសិករ​ទទួលបាន​គ្រាប់ពូជ​ស្រូវ​បាន​ឆាប់រហ័ស និង​អាច​យកទៅ​ដាំ​ស្តារឡើងវិញ​បាន​ទាន់ពេលវេលា​។

ក្នុង​ពិធី​ចែក​ស្រូវពូជ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១៣២៥ គ្រួសារ​នៅក្នុង​ស្រុក​ឆ្លូង ខេត្តក្រចេះ នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤ នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​គោរព​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​និច្ច​ជា​កាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាកសិករ និង​បានដាក់ចុះ​នូវ​វិធានការ​អន្តរាគមន៍ នានា​ដើម្បី​ជួយ​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​។

​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​បានបង្ហាញ​ការសោកស្តាយ​ចំពោះ​គ្រោះធម្មជាតិ​នេះ​និង​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាកសិករ​ក្នុង​ខេត្តក្រចេះ​បន្ត​ខិតខំ​ប្រឹងប្រែង​ដាំ​ស្តារឡើងវិញ​នូវ​ដំណាំ​ស្រូវ​របស់ខ្លួន​ឱ្យបាន​ទាន់ពេលវេលា​ជាមួយ​គ្រាប់​ពូជស្រូវ​ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​ផ្តាំផ្ញើ​បងប្អូន​ប្រជាកសិករ​សូម​អនុវត្តតាម​បច្ចេកទេស​កសិកម្ម​ដែល​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​ផ្សព្វផ្សាយ​ និង​ណែនាំ​ជូន​ពី​ការប្រើប្រាស់​គ្រាប់ពូជ​ស្រូវ​ដាំ​ដុះ​ឱ្យបាន​ទិន្នផល​ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៤៩ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៥៥ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម