សុខភាព
ចំណុចសំខាន់ៗមួយចំនួន ការពារក្រុមគ្រួសារគេចផុតកូវីដ
កូវីដកំពុងតែផ្ទុះខ្លាំងក្នុងសហគមន៍ គ្រប់គ្នាមិនថាគេឬយើងតែងមានភាពប្រុងប្រយ័ត្នចំពោះអ្នកជុំវិញខ្លួន។ ជាពិសេសអ្នកមានគ្រួសារនៅក្បែររាល់ថ្ងៃ រឹតតែត្រូវការពារនិងបង្ការជាចាំបាច់។
នេះជាអ្វីដែលយើងគួរធ្វើ ដើម្បីចូលរួមទប់ស្កាត់តាមការប្រកាសរបស់រដ្ឋាភិបាល៖
១ កុំទៅមន្ទីរពេទ្យឬមជ្ឈមណ្ឌលវេជ្ជសាស្ត្រលុះត្រាតែវាជាភាពអាសន្ន
ប្រសិនបើអ្នកត្រូវការព្យាបាល ត្រូវប្រាកដថាបានទូរស័ព្ទទៅគ្រូពេទ្យជាមុនសិន ដើម្បីទទួលបានការណែនាំ។ អាចទៅមន្ទីរពេទ្យលុះត្រាតែករណីរងរបួសធ្ងន់ ដល់ថ្នាក់ត្រូវទៅបន្ទប់សង្គ្រោះបន្ទាន់ នេះជាហេតុផលចាំបាច់មិនអាចជៀសបាន។
២ រៀបចំក្រុមគ្រួសារនៅឆ្ងាយពីកន្លែងមានជំងឺ
ការឃ្លាតឆ្ងាយពីសង្គមគឺជារឿងត្រូវធ្វើ ប៉ុន្តែវិធីល្អបំផុតដើម្បីធានាសុខភាពគ្រួសារ គឺជៀសវាងកន្លែងមានមនុស្សច្រើន។ ប្រសិនបើត្រូវចេញទៅក្រៅ សូមធ្វើតាមការណែនាំនិងស្ថិតនៅចម្ងាយយ៉ាងតិច១ម៉ែត្រកន្លះពីអ្នកដទៃគ្រប់ពេល។ នេះជាវិធីល្អបំផុតដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ និងការពារក្រុមគ្រួសារឲ្យមានសុវត្ថិភាព។
៣ ទិញគ្រឿងទេសតាមអនឡាញ
ត្រង់ចំណុចនេះហេតុផលតែមួយគត់ដែលមនុស្សជាច្រើនចាកចេញពីផ្ទះ ទៅដើរទិញឥវ៉ាន់ឬធ្វើកិច្ចការផ្សេងៗ។ ប៉ុន្តែត្រូវចងចាំថា ទោះបីជាអ្នកពាក់ស្រោមដៃនិងម៉ាសក៏នៅតែប្រឈមហានិភ័យ។ លោកវេជ្ជបណ្ឌិត Lattanza ពន្យល់ថា“ ការទិញទំនិញនៅតាមអនឡាញគឺជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាល” ។
៤ មើលថែសុខភាពផ្លូវចិត្ត
ក្នុងពេលដែលយើងកំពុងថែរក្សាក្រុមគ្រួសារឲ្យមានសុវត្ថិភាពពីមេរោគឆ្លង សូមប្រាកដថាយើងក៏បានថែរក្សាសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ នេះគឺជាពេលវេលាដែលគ្រប់គ្នាស្ត្រេសបំផុត។ ដូច្នេះគួរភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភ័ក្ដិ។ ចែករំលែកការព្រួយបារម្ភនិងអារម្មណ៍របស់អ្នកជាមួយអ្នកដទៃ ។
៥ លាងដៃជាមួយសាប៊ូនិងទឹកអាកុលជាប្រចាំ
យោងតាមការសិក្សាមួយដែលធ្វើឡើងដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក( CDC )បាន ឲ្យដឹងថា ការលាងដៃអាចការពារបាន ៩៧ ភាគរយ។ CDC បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការលាងដៃញឹកញាប់ជាមួយសាប៊ូនិងទឹក យ៉ាងហោចណាស់ ២០ វិនាទី ជាពិសេសបន្ទាប់ពីចូលបន្ទប់ទឹក មុនពេលញ៉ាំអាហារនិងក្រោយពេលក្អកឬកណ្ដាស់។ បន្ទាប់មកសម្ងួតដៃក្រោយពេលលាងសម្អាតរួច ជូតជាមួយទឹកអាកុលបន្ថែមការពារមេរោគឆ្លងតាមរយៈដៃសើម។
៦ សំអាតរបស់ប្រើប្រាស់ជុំវិញខ្លួន
វេជ្ជបណ្ឌិតសាស្ត្រាចារ្យផ្នែករោគសាស្ត្រនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យកូឡុំប៊ី លោកStephen Morseបានប្រាប់ NPR “ វីរុសអាចបន្តកើតមាននៅលើផ្ទៃ បានរហូតដល់ ៩ ថ្ងៃ ដូច្នេះអ្វីដែលអ្នកអាចធ្វើ គឺសំអាតបន្ទប់បាញ់ទឹកអាល់កុលជុំវិញ។ បន្ទាប់មកសំអាតតេឡេទូរទស្សន៍ ទ្វាររថយន្ត ឧបករណ៍ផ្សេងៗនិងទូរស័ព្ទដៃជាដើម ។
៧ ចៀសវាងប៉ះភ្នែកច្រមុះនិងមាត់
WHO បានចង្អុលបង្ហាញថា ដោយសារតែមនុស្សតែងតែយកដៃកខ្វក់ប៉ះមុខ ដែលងាយនឹងផ្ទេរវីរុសទៅភ្នែកច្រមុះឬមាត់រួចចូលទៅក្នុងខ្លួនបាន។ បើជៀសមិនបានត្រូវប៉ះភ្នែកឬច្រមុះត្រូវប្រាកដថា អ្នកបានលាងដៃជាមួយសាប៊ូនិងទឹក ឬប្រើទឹកអាល់កុលដើម្បីសម្លាប់មេរោគ។
មួយទៀតពេលក្អកត្រូវប្រើកែងដៃឬក្រដាសអនាម័យខ្ទប់ រួចបោះចោលក្រដាសដែលប្រើរួចភ្លាមៗ ចៀសវាងដំណក់ទឹករាលដាលជាវីរុស។
៨ អប់រំកូនៗពីវិធីការពារ
ចុងក្រោយកុំភ្លេចអប់រំកូនអំពីវិធីសាស្ត្រការពារមេរោគនាពេលបច្ចុប្បន្ន។ ឧទាហរណ៍បង្រៀនពួកគេពីរបៀបលាងដៃឲ្យបានត្រឹមត្រូវ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការប៉ះមុខមាត់នៅពេលដៃកខ្វក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖វិធីងាយៗស្នាក់នៅផ្ទះឈ្នះកូវីដ បានទាំងប្រយោជន៍ និងសុខភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ