ព័ត៌មានអន្ដរជាតិ
ការលក់ឡាន Tesla ផលិតនៅចិន កើនឡើងជិត ២០ ភាគរយ នៅខែកញ្ញា
ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញថា ការលក់ឡានរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី តេស្លា (Tesla) ដែលផលិតក្នុងប្រទេសចិន បានកើនឡើងប្រមាណ ១៩,២ ភាគរយ នៅខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការដឹកជញ្ជូនរថយន្តតេស្លា Model 3 និង Model Y ដែលផលិតនៅចិន បានកើនឡើង ១,៩ ភាគរយ បើធៀបនឹងខែសីហា។
ទោះបីជាយ៉ាងណាក៏ដោយ កំណើននៃចំនួនលក់របស់ក្រុមហ៊ុន តេស្លា នៅតែចាញ់គូប្រជែងក្នុងស្រុកចិនឆ្ងាយ។ នៅទូទាំងពិភពលោក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន បានកត់ត្រាពីកំណើននៃការលក់រថយន្តអគ្គិសនី និងកូនកាត់ (ស៊ីភ្លើង និងសាំង) ប្រមាណ ៤៥,៥៦ ភាគរយ ក្នុងខែកញ្ញា ឆ្នាំលើឆ្នាំ ដោយលក់ដាច់នូវរថយន្តប្រមាណ ៤១៧ ៦០៣ គ្រឿង។
យ៉ាងណាមិញ វានៅតែស្ថិតនៅលើផ្លូវវិជ្ជមាន ដោយក្រុមហ៊ុន Tesla បានកត់ត្រាពីកំណើននៃការលក់រថយន្តរបស់ខ្លួនដែលផលិតក្នុងប្រទេសចិន ប្រមាណ ១២ ភាគរយ នៅចន្លោះខែកក្កដា-កញ្ញា (ត្រីមាសទី៣) ដែលវាជាកំណើនប្រចាំត្រីមាសលើកដំបូងក្នុងឆ្នាំនេះ។
គួរគូសបញ្ជាក់ថា នាពេលកន្លងមក ក្រុមហ៊ុន Tesla ដែលជារបស់មហាសេដ្ឋីលោក អេឡុន ម៉ាសក៍ បានបង្កើនយុទ្ធសាស្រ្តលើកទឹកចិត្តអតិថិជនដើម្បីជំរុញការលក់ រួមទាំងតាមរយៈគោលនយោបាយបង់រំលស់ដោយគ្មានការប្រាក់នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងដណ្ដើមទីផ្សារកាន់តែខ្លាំងទូទាំងសកល ជាពិសេសពីក្រុមហ៊ុនចិន៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង