Connect with us

ព័ត៌មានជាតិ

ការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៤នេះ ដំណើរការបញ្ចប់ដោយរលូន

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ក្នុងខេត្តបន្ទាយមានជ័យ មានបេក្ខជនសរុប ៦.២៣៥នាក់ ស្រី៣.៥៦៨នាក់ បានចូលរួមប្រឡងដោយពុំមានអវត្តមានឡើយ។ ហើយមានមណ្ឌលប្រឡងចំនួន៨
១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣. មណ្ឌលសាកលវិទ្យាល័យមានជ័យ
មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥ មណ្ឌលវិទ្យាល័យសម្ដេចឪ ៦. មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧ មណ្ឌលវិទ្យាល័យអូអំបិល ៨មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ ទាំ៨មណ្ឌលមានបន្ទប់សរុបចំនួន ១៧៦បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ដំណើរការសំណេររបស់សិស្សទាំង២ថ្ងៃបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងខេត្ត ក្នុងនោះ ប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

លោក អ៊ុំ រាត្រី បានបន្តទៀតថា បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡងព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួនដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។ ដំណើរការសំណេររបស់សិស្សបានបញ្ចប់នៅម៉ោង១៦:៣០រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ហឹបសំណេរកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់សាលាខេត្តបន្ទាយមានជ័យមុនបន្តដំណើរយកទៅភ្នំពេញ។

ការប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរ ស្ថាប័នពាក់ព័ន្ធដូចជា ស្នងការនគបាលខេត្ត កងរាជអាវុធហត្ថខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយកអស់ទាំងកម្លាំងកាយចិត្ត និងស្មារតីបំពេញភារកិច្ចដើម្បីបង្កភាពងាយស្រួលដល់បេក្ខជនប្រឡង ព្រមទាំងជួយរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៃការប្រឡងរយ:ពេល២ថ្ងៃ ដំណើរការរលូន ភាពជោគជ័យ គ្មានបាតុភាពបញ្ហាអ្វីនោះឡើយ។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏សូមជូនពរប្អូនៗបេក្ខជនទាំងអស់សំណាងល្អ និងទទួលបានជោគជ័យគ្រប់ៗគ្នាផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

បង្ក្រាបក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្ដាប់​ធ្នាប់សង្គម លើក​ក្នុងសន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ២៧ នាទីutes មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ៤៥ នាទីutes មុន

រើសតែ២៥៧នាក់! តែបេក្ខជនមានសិទ្ធិចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារមានជិត៦ពាន់នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន​ដាក់​ដំណើរការ​នាវាចម្បាំង​​ថ្មី​​ទំនើប​ទម្ងន់​៤ម៉ឺន​តោន​​​​​បម្រើវិស័យយោធា​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម