Connect with us

ជីវិតកម្សាន្ដ

ហ្វេនធ្លាប់ខកចិត្ត កាលខួប១០ឆ្នាំ MGI​ បង្ហោះឃ្លិបឌឺដងផ្លែផ្កាបញ្ឆេះកំហឹងឲ្យបវរកញ្ញាចក្រវាល MU

បានផុស

នៅ

សម្រាប់អ្នកគាំទ្រសម្រស់ទូទាំងពិភពលោក​ប្រាកដជាជាដឹងយ៉ាងច្បាស់នូវរឿងរ៉ាវប្រទាក់ក្រលាគ្នា រវាងស្ថាប័ន Miss Grand International ហៅកាត់ MGI និងម្ចាស់ Miss Universe (MU)  កាលពីឆ្នាំ២០២២ ដែលកាលណោះខួប១០ឆ្នាំនៃការបង្កើតកម្មវិធីប្រកួត Miss Grand International។

យ៉ាងណា តាមរយៈឃ្លិបវីដេអូដែលបង្ហោះដោយស្ថាប័នសម្រស់ MGI លើគណនីផ្ទាល់ខ្លួនពីការអបអរដល់ខួប១០ឆ្នាំបានបង្ហាញពីឡូហ្គូអក្សរ MU ត្រូវ​បាន​គេ​មើល​ឃើញ​ព័ន្ធ​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​ភ្លាមៗ​អក្សរ MGI ដែល​តំណាង​ឲ្យ Miss Grand International បាន​លោត​មក​ទម្លាក់​អក្សរ MU ចោលភ្លាមៗ។ បន្ទាប់ពី​នោះ​ បវរកញ្ញា MGI ជា​ច្រើន បាន​ដើរ​ដង្ហែ​លើ​ឆាក​ជាមួយ​លោក Nawat ស្របពេលដែល​ខេបសិន​បានបញ្ជាក់​ថា ​​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី១០ យើង​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ជា​ច្រើន ហើយ​យើង​នឹង​បន្ត​រីកចម្រើន និង​បង្កើតកំណែ​ដែល​ប្រសើរ​ជាង​មុន ពីព្រោះយើងគឺធំ ​និងតែមួយគត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះជានេះជាការប្រារព្ធខួប១០ឆ្នាំរបស់ស្ថាប័នក្ដី ប៉ុន្តែងាកទៅកាន់អ្នកគាំទ្រ​ រួមទាំងអ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​កម្មវិធី MGI ទៅ​នឹង​កម្មវិធី​បវរកញ្ញា​ចក្រវាល អ្នក​ខ្លះ​ថែម​ទាំង​បាន​កត់​សម្គាល់​ថា តើ​នេះ​ជា​ការ​មិន​គោរព​ឬ​ដើម្បី​ឌឺដង​គ្នា ឬ​សង្គ្រាម​រាជិនី​សម្រស់​កំពុង​ប្រជែង​គ្នាហើយ។

ទន្ទឹមនោះដែរ អ្នកខ្លះយល់ថា វាជារឿងធម្មតាទេសម្រាប់អ្នកប្រកួតប្រជែងអាជីវកម្ម។ ប៉ុន្តែផ្នែកមួយទៀត នៃអ្នកគាំទ្រ រាជិនីសម្រស់ចាត់ទុកថា ការមិនគោរពលើឆាករបស់គូប្រជែង មិនថាជាអ្នកណាក៏ដោយ មិនគួរដាក់អ្នកដ៏ទៃដើម្បីធ្វើឲ្យខ្លួនឯងខ្ពស់ជាងនេះឡើយ។ ពួកគេក៏មាន​អារម្មណ៍​ខក​ចិត្ត​នឹង MGI ​ចំពោះការ​លើក​កម្ពស់​គោល​គំនិត​អំពី​សន្តិភាព និង​ការ​ប្រឆាំង​នឹង​សង្គ្រាមរបស់បវរកញ្ញាម្នាក់ៗផងដែរ។

មិនត្រឹមតែប៉ុណ្ណឹងទេ នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត​ឯណោះ​វិញ ​​​សង្គ្រាម​រាជិនី​សម្រស់​បាន​ផ្ទុះ​ឡើងកាន់តែខ្លាំងដូចគ្នា​ ក្រោយ​ទំព័រ​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​ថៃ​ ត្រូវ​មហាជន​ជាច្រើន​ចែករំលែក​ការ​បង្ហោះ​មួយ​ដែល​អះអាង​ថា ​ជា​របស់​លោក Nawat ស្ថាបនិក MGT និង MGI បន្ទាប់ពីលោកបានចេញ​មក​ជម្រះ​មន្ទិល​នៃវិវាទនេះភ្លាមៗ។

ក្នុងនោះស្ថាបនិក MGI អះអាងថា មូលហេតុដែល MGI ផលិតឈុតនេះប៉ះជាមួយឡូហ្គោ MU គឺដោយសារតែកាលពីឆ្នាំ ២០១៣ MU បានបើកវាមុនគេដោយប្តឹង MGI ពីបទប្រើឡូហ្គោដូច MU ដើម្បីផ្លាស់ប្តូរវា បើទោះបីជាវាស្រដៀងនឹងឆ្នាំ ២០១៤ក៏ដោយ។ MU បានប្តឹង MGI ដោយ​ប្រើ​ឈ្មោះ​ថា USA ហើយនៅមានរឿងជាច្រើនទៀតដែល MGI ទទួលរងការរិះគន់ថា MGI គឺជាឆាកសៀងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាលីនដែលយំយែកពេញព្រលានយន្តហោះ កាលគ្រងតំណែង Miss Grand ថៃ ត្រូវគេចោទថា សូកលុយទិញមកុដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ នាទីutes មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែកើតមាន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម