Connect with us

ជីវិតកម្សាន្ដ

វ័យ៦១ឆ្នាំមិនបញ្ហា តារាម៉ូដែលប្រេស៊ីល ប្រាប់អាថ៌កំបាំងរក្សាភាពក្មេងជារៀងរហូត

បានផុស

នៅ

តារាម៉ូដែលប្រេស៊ីល  Nil Marino បានចាប់ផ្តើមអាជីពជាតារាម៉ូដែលរបស់គាត់នៅអាយុ ២៥ ឆ្នាំ។ មក​ដល់​ពេល​នេះ ក្នុង​វ័យ​៦១​ឆ្នាំ គាត់​នៅ​តែ​មាន​រូប​រាង​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។ កាលពីឆ្នាំមុន លោកក៏បានបង្កភាពចលាចលនៅលើបណ្ដាញសង្គមផងដែរ នៅពេលដែលគាត់បានចែករំលែកវីដេអូដែលទទួលបានការអនុញ្ញាតចតរថយន្តសម្រាប់មនុស្សចាស់ ដោយទាក់ទាញអ្នកចូលមើលជាង ៨លានដង។ មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលនៅពេលដឹងអាយុពិតរបស់គាត់ ដោយនិយាយថា តារាម៉ូដែលប្រុសមើលទៅមានអាយុមិនដល់៤០ឆ្នាំទេ។

ទាក់ទងនឹងបញ្ហានេះ Nil Marino ក៏មិនលាក់បាំងអ្វីដែរ ផ្ទុយទៅវិញ លោកបានចែករំលែកនូវគន្លឹះ ៥យ៉ាង ដើម្បីជួយរក្សាសម្រស់ឲ្យក្មេងជាងវ័យ និងការពារភាពចាស់ ដែលបុរសៗអាចអនុវត្តបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើការនិងសម្រាកទាន់ពេលវេលា

តារាម៉ូដែលវ័យ៦១ឆ្នាំតែងរក្សាទម្លាប់រស់នៅយ៉ាងតឹងរ៉ឹង។ គាត់​ក្រោក​ពី​ម៉ោង ៦ ព្រឹក ហើយ​ចូល​គេង​ពី​ម៉ោង ៩ យប់​ឬ១០ យប់។ ទម្លាប់នេះជួយឲ្យរាងកាយរក្សាលំនឹងកម្រិតអរម៉ូន រួមទាំងអ័រម៉ូនតេស្តូស្តេរ៉ូន និងអ័រម៉ូនលូតលាស់ ជំនួយសាច់ដុំ និងការពារភាពចាស់នៃស្បែក។

ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

ចាប់តាំងពីឆ្នាំ ១៩៨៣ មក Nil បានចាប់ផ្តើមហាត់កាយសម្ព័ន្ធ ហើយនៅតែរក្សាទម្លាប់នេះរហូតមកដល់សព្វថ្ងៃនេះ។ លើសពីនេះទៀត គាត់ក៏ដើរ ជិះកង់ និងអង្គុយ ៥ ថ្ងៃក្នុងមួយសប្តាហ៍។ លំហាត់ប្រាណទាំងនេះមិនត្រឹមតែជួយបង្កើនម៉ាសសាច់ដុំប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសុខភាពឆ្អឹង និងសន្លាក់ប្រសើរឡើង កាត់បន្ថយដំណើរការនៃភាពចាស់។

អាហារពេលព្រឹកបែបវិទ្យាសាស្ត្រ

លោកចាប់ផ្តើមជារៀងរាល់ថ្ងៃជាមួយនឹងទឹកមួយកែវដែលមានរមៀត វីតាមីន C និង glutamine ដើម្បីបង្កើនភាពស៊ាំ និងសុខភាពពោះវៀន។ អាហារពេលព្រឹករបស់គាត់រួមមាន ស៊ុត​ នំបុ័ង​ គ្រាប់ល្ង គ្រាប់ល្ពៅ សាឡាត់ផ្លែបឺរ និងប្រេងអូលីវ ដែលសុទ្ធតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារភាពចាស់នៃស្បែក។

ប្រើផ្លែឈើ និងទឹកឃ្មុំជំនួសឲ្យជាតិស្ករចម្រាញ់

Nil ចូលបង្អែមណាស់ ប៉ុន្តែជំនួសឲ្យការប្រើស្ករចម្រាញ់ គាត់ជ្រើសយកផ្លែឈើ និងទឹកឃ្មុំ។ ទឹកឃ្មុំមានសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយគាំទ្រដល់ប្រព័ន្ធរំលាយអាហារ បន្សុទ្ធរាងកាយ និងពង្រឹងប្រព័ន្ធការពាររាងកាយ ដោយហេតុនេះបន្ថយដំណើរការនៃភាពចាស់។

ការថែរក្សាស្បែក

មិនត្រឹមប៉ុណ្ណឹងទេ គាត់តែងយកចិត្តទុកដាក់ជាពិសេសដើម្បីការពារស្បែកពីខាងក្រៅ។ គាត់ធ្វើតាមទម្លាប់ថែរក្សាស្បែកពេលព្រឹកជាមួយហ្វូមលាងមុខ ផ្តល់សំណើមដែលមានសារធាតុ aloe vera និងអាស៊ីត hyaluronic អមដោយឡេការពារកម្តៅថ្ងៃ។ នេះជួយការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV និងការពារភាពចាស់នៃស្បែកយ៉ាងមានប្រសិទ្ធភាព។

ជាមួយនឹងអាថ៌កំបាំងទាំង ៥ នេះ Nil Marino មិនត្រឹមតែរក្សារូបរាងក្មេងប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវសុខភាពល្អទៀតផង។ លោក​បាន​ជំរុញ​ឲ្យ​មនុស្ស​បង្កើត​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​មុន​អាយុ​ ដើម្បី​មាន​សុខភាព​ល្អ និង​អាយុ​វែង រាងកាយ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត ចូរ​វិនិយោគ​វា​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពេល​ចាស់​ទៅ អ្នក​នឹង​នៅ​មាន​សុខភាព​ល្អ និង​ពោរពេញ​ដោយ​ថាមពល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Selena អរគុណ​ដែលបានងារជាមហាសេដ្ឋី តែខកចិត្តយករឿងលុយកាក់មកវែកញែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាហុងកុង Tavia Yeung  ចាកចេញពី TVB ដោយខ្លាចថា នឹថក្លាយជា «កង្កែបក្នុងអណ្តូង»

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្ដាយចំពោះមរណភាព នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌

ព័ត៌មានជាតិ១៦ នាទីutes មុន

ដោយមានកំណើនជំងឺទឹកនោមផ្អែម សម្ដេចធិបតី ឱ្យពិចារណាលើវិធីបង្ការ ប្រសើរជាងព្យាបាល

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ស្ត្រី​វៀតណា​ម ដែលសម្រាល​កូន​​២​នាក់ មុន​អាយុ​៣៥​ឆ្នាំ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​១២០​ដុល្លារ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្មករ-និយោជិត ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារសង្គម តាមរយៈ ប.ស.ស សម្រាប់កម្មករ-និយោជិត

Sokha Hotels

ព័ត៌មានពេញនិយម