ជីវិតកម្សាន្ដ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ Miss Planet International 2024 នៅខែវិច្ឆិកា ខាងមុខនេះ
បច្ចុប្បន្ន វិស័យបវរកញ្ញាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង តាមបណ្តាប្រទេសនានាលើសកលលោក រួមទាំងកម្ពុជាផង។ ក្នុងនោះ ក៏មានកម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាពជាច្រើន ដែលផ្តួចផ្តើមឡើងពីក្រុមហ៊ុនដែលមានមូលដ្ឋាននៃប្រទេសផ្សេងគ្នា ហើយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសជាច្រើន។
តួយ៉ាងក្នុងចំណោមកម្មវិធីល្បីៗទាំងអស់នោះ ក៏មានកម្មវិធីល្បីឈ្មោះមួយ Miss Planet International (MPI) ជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ បង្កើតឡើងអំឡុងឆ្នាំ២០១៩ មានមូលដ្ឋានក្នុងប្រទេសកម្ពុជា បង្កើតឡើងដោយ លោកស្រី HALLEY AMIN ប្រធាននៃកម្មវិធី MPI (ជនជាតិខ្មែរ) និងមានលោក PEDRO FRANCISCO ជានាយកប្រតិបត្តិ។
បើតាមការប្រកាសរបស់ស្ថាប័នអន្តរជាតិ MPI បញ្ជាក់ថា នៅខែវិច្ឆិកា ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីជាថ្មីម្តងទៀត ដោយមានបេក្ខេភាពបវរកញ្ញាតំណាងប្រទេសចូលរួមប្រកួតជាង ៧០ប្រទេស ចូលរួមប្រកួតប្រជែង ខណៈកម្ពុជា ធ្លាប់ជាផ្ទះនៃកម្មវិធីនេះ ៣លើកមកហើយក្នុងឆ្នាំ២០១៩; ២០២២ និង ២០២៣ ។
គួរជម្រាបដែរថា កម្មវិធី Miss Planet International ធ្វើឡើងក្នុងគោលបំណងចង់បង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍ប្រកបដោយចេរីភាពរបស់អង្គការសហប្រជាជាតិ ក្នុងទិសដៅដើម្បីសង្គ្រោះភពផែនដី ព្រមទាំងមនុស្សជាតិ តាមរយៈសក្តានុពលនៃបវរកញ្ញាទាំងនេះ ក្នុងការជុំវិញពិភពលោកឱ្យមានការផ្លាស់ប្តូរ មានក្តីសេចក្តីស្រឡាញ់ និងការគោរពចំពោះបរិស្ថាន ក៏ដូចជាភពផែនដី។
ជាមួយនឹងកម្មវិធីនេះដែរ ពលរដ្ឋកម្ពុជាជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីនេះ ក៏ជាការបើកបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាមួយផងដែរ ទៅកាន់ឆាកអន្តរជាតិ ឱ្យបានស្គាល់កាន់តែទូលំទូលាយ ពិសេសគឺវប្បធម៌-អរិយធម៌ដ៏ផូរផង់របស់កម្ពុជា។
បើតាមផេកផ្លូវការ Miss planet international ក៏បានប្រកាសពីការលក់សំបុត្រនារាត្រីផ្តាច់ព្រ័ត្រនៃកម្មវិធី នាពេលឆាប់ៗនេះផងដែរ សម្រាប់អ្នកចាប់អារម្មណ៍ចង់ទិញសំបុត្រ អាចទំនាក់ទំនងតាមរយៈ telegram 095 998 886 ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង