ព័ត៌មានអន្ដរជាតិ
រន្ធត់! ថតជាប់វីដេអូរលកយក្សកម្ពស់ជាង៨ម៉ែត្រ បោកសំដៅទៅរដ្ឋ Florida
ស្របពេលព្យុះសង្ឃរា Milton ដ៏សាហាវ បានរំកិលខ្លួនដល់រដ្ឋ Florida ហើយនោះ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាមេរិក បានបញ្ចេញវីដេអូរន្ធត់មួយ បង្ហាញពីរលកយក្សយ៉ាងធំកម្ពស់ជាង ៨ម៉ែត្រ កំពុងធ្វើដំណើរសំដៅទៅឆ្នេរសមុទ្រ។
តាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ រលកយក្សនេះត្រូវគេបញ្ជាក់ថា មានកម្ពស់រហូតដល់ទៅ ៨.៥ម៉ែត្រ បោះពួយសំដៅចេញពីឈូងសមុទ្រម៉ិកស៊ិក ទៅវាយប្រហាររដ្ឋ Florida។
ក្រៅពីនេះ ជាមួយនឹងការមកដល់របស់កំពូលព្យុះសង្ឃរា Milton, អគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ចំពោះផ្ទះជាង២លានខ្នងនិងអាជីវកម្មជាច្រើន នៅសហគមន៍តាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិកផងដែរ។
ត្បិតដំបូងឡើយ Milton គឺជាព្យុះប្រភេទទី៥ក៏ពិតមែន ប៉ុន្តែពេលទៅដល់ដីគោករដ្ឋ Florida វាបានបន្ថយកម្លាំងធ្លាក់មកជាព្យុះប្រភេទទី៣វិញ ប៉ុន្តែឥទ្ធិពលរបស់វានៅតែខ្លាំង ពោលគឺនៅតែមានកម្លាំងខ្យល់ ១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ជាថ្មី ព្យុះនេះកើតឡើតត្រឹម២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះសង្ឃរា Helene វាយប្រហារភាគខាងត្បូងអាមេរិក សម្លាប់មនុស្សយ៉ាងតិច២២៥នាក់ ទូទាំងរដ្ឋ Florida, Georgia, South Carolina, Tennessee, Virginia និង North Carolina៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អភិបាលរដ្ឋ Florida ប្រកាសថា ហួសពេលហើយ ចំពោះអ្នកមិនជម្លៀសគេចពីព្យុះសង្ឃរា Milton
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង