ព័ត៌មានជាតិ
អ្នកនាំពាក្យរងមហាផ្ទៃលើកទឹកចិត្តអ្នកសារព័ត៌មាន មុនបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានជ្រុងណា គួរឈ្វេងយល់ពីទិដ្ឋភាពច្បាប់
អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ថា មុននឹងបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានជ្រុងណាមួយ គួរឈ្វេងយល់ពីច្បាប់ជាមុនសិន។ លោកលើកឡើងបែបនេះនៅក្នុងវីដេអូជាង៣០នាទី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដែលលោកបានពន្យល់ផ្អែកលើទិដ្ឋភាពច្បាប់យោងតាមមាត្រា១៩ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពី សិទ្ធិមនុស្ស មាត្រា១៩ និងមាត្រា២០នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងមាត្រា៤១ រដ្ឋធម្មនុញ្ញ។
ច្បាប់ដែលគួរឈ្វេងយល់ មុនអ្នកសារព័ត៌មានបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានជ្រុងណាមួយនេះ គឺលោកបណ្ឌិត ទូច សុខៈ ចង់និយាយពីការបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ជេរប្រមាថតាមសារព័ត៌មាន បទក្លែងព័ត៌មានបំភ្លៃព័ត៌មាន បទញុះញង់ឱ្យប្រជាពលរដ្ឋប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ បទគំរាមកំហែងថានឹងសម្លាប់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បទញុះញង់ឱ្យមានការរើសអើង បទប្រមាថ បទដែលធ្វើឱ្យអស់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងមានបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏ចង់ឱ្យអ្នកសារព័ត៌មានឈ្វេងយល់អំពីទិដ្ឋភាពរដ្ឋធម្មនុញ្ញ កតិកាសញ្ញាអន្តរជាតិ ច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈ ដើម្បីចៀសផុតពីការប្រឈមមុខចំពោះច្បាប់ជាធរមានដែលជាបន្ទាត់ក្រហម។ យ៉ាងណាក៏ដោយ លោកបានផ្តល់តម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានដែលប្រកាន់ភ្ជាប់បាននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ឥតលម្អៀង និងគ្រប់ជ្រុងជ្រោយ ដើម្បីសាធារណជន និងថ្នាក់ដឹកនាំបានឈ្វេងយល់ជ្រួតជ្រាប និងដោះស្រាយទាន់ពេលវេលា។
បន្ថែមលើនេះ លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់ជាថ្មីថា ជនគ្រប់រូប រួមទាំងអ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ ប៉ុន្តែ តាមច្បាប់ ការប្រើប្រាស់សិទ្ធិនេះ តម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស។ លោកបានគូសបញ្ជាក់ថាការប្រើប្រាស់សិទ្ធិនេះ មានការរិតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ និងការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដែលមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានជាង២០ឆ្នាំមកនេះ បានបញ្ជាក់ថា រាល់ការចេញផ្សាយព័ត៌មាន ទាំងការអត្ថាធិប្បាយ ការសរសេរ ឬតាមទម្រង់ទាំងឡាយណាដែលជាព័ត៌មានពិត ឥតលម្អៀង និងគ្រប់ជ្រុងជ្រោយនោះ គឺពុំប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានឡើយ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី