Connect with us

ជីវិតកម្សាន្ដ

ស្លៀករ៉ូបចូលរួមកម្មវីធី LV, Song Joong Ki បង្កភាពចម្រូងចម្រាស

បានផុស

នៅ

ការបង្ហាញរបស់ Louis Vuitton នៅទីក្រុងហុងកុង បានប្រមូលផ្តុំតារាល្បីៗជាច្រើននៅក្នុងពិភពម៉ូដមកពីតៃប៉ិ ចិន និងកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ទាក់ទាញការចាប់អារម្មណ៍ និងការបញ្ចេញមតិច្រើនជាង Song Joong Ki នោះទេ ជាពិសេសជាមួយនឹងសម្លៀកបំពាក់ដ៏ក្លាហាន និងមិនធម្មតាដែលគាត់បានជ្រើសរើសនាពេលនោះ។

តារាកូរ៉េខាងត្បូងរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលគាត់បានបង្ហាញខ្លួនដោយពាក់អាវធំវែង និងសំពត់ពណ៌សនៅក្រោម។ គាត់បានរួមបញ្ចូលគ្នានូវសម្លៀកបំពាក់ជាមួយនឹងស្រោមជើង និងស្បែកជើងដែលមានរចនាប័ទ្មស្រដៀងទៅនឹងស្បែកជើង Mary Jane ដែលជាបន្សំម៉ូដដែលធ្លាប់ស្គាល់សម្រាប់ស្ត្រី ជាពិសេសយុវវ័យជំនាន់ Z ដែលចូលចិត្តរចនាប័ទ្ម Y2K ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ សម្រស់​ដ៏​មាន​ទំនុក​ចិត្ត​របស់ Song Joong Ki និង​រូបរាង​បែប​យុវវ័យ​ត្រូវ​បាន​មនុស្ស​ជា​ច្រើនកោត​សរសើរ។ ប៉ុន្តែគឺផ្នែកខាងក្រោមនៃសម្លៀកបំពាក់ជាមួយនឹងសំពត់និងគ្រឿងសម្ភារៈ បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសលើបណ្ដាញអ៉ិនធើណេត។

ពីដងខ្លួនខាងលើ Song Joong Ki មើលទៅឆើតឆាយ និងទាន់សម័យជាមួយនឹងអាវកាក់វែង ដែលជាម៉ូដពេញនិយមក្នុងរដូវកាលរដូវស្លឹកឈើជ្រុះ និងរដូវរងា។ ប៉ុន្តែនៅពេលដែលឈុតទាំងនោះរួមបញ្ចូលគ្នានៃខោសំពត់ ខោជើងវែង និងស្បែកជើង Mary Jane ធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ចម្លែក។ សម្លៀកបំពាក់នេះបានបង្កើតគំនិតចម្រុះជាច្រើននៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​ខក​ចិត្ត ដោយ​អ្នក​ខ្លះ​ថែម​ទាំង​ទាមទារ​ឲ្យត្រឡប់​រូប​ភាព​របស់ Song Joong Ki ក្នុង​ទម្រង់​ចាស់​របស់​គាត់វិញថែមទៀតផង​។ មតិ​បែប​កំប្លែង​មួយ​ចំនួន​ក៏​បាន​ស្នើ​​ឲ្យដាក់​គាត់​ក្នុង​ទូ ហើយ​ចាក់សោ​កុំឲ្យចេញដើរ។

ទោះជាយ៉ាងណាក៏ដោយ គេមិនអាចបដិសេធបានទេថា ស្ទីល unisex ដែល Song Joong Ki កំពុងផ្សព្វផ្សាយ គឺជានិន្នាការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងឧស្សាហកម្មម៉ូដអន្តរជាតិ។ ម៉ាកធំៗជាច្រើនបានណែនាំម៉ូដសំលៀកបំពាក់សម្រាប់បុរស ដោយមានការរចនា និងពណ៌ចម្រុះ។ មិនយូរប៉ុន្មាន Harry Styles ក៏បានធ្វើឲ្យមានការរំជើបរំជួលនៅពេលដែលគាត់បានក្លាយជាបុរសដំបូងគេដែលស្លៀករ៉ូប ហើយបង្ហាញខ្លួនតែម្នាក់ឯងនៅលើក្របទស្សនាវដ្តី US Vogue ដោយបញ្ជាក់ពីសមភាពយេនឌ័រក្នុងម៉ូដ។

យ៉ាងណាមិញ កម្មវិធី Louis Vuitton នេះមិនត្រឹមតែបង្ហាញ Song Joong Ki ប៉ុណ្ណោះទេ ប៉ុន្តែសិល្បករប្រុសមួយចំនួនទៀតក៏បានបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់មិនធម្មតា និងទទួលបានមតិចម្រុះផងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ រចនាប័ទ្ម unisex កំពុងក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃឧស្សាហកម្មម៉ូដពិភពលោក ដោយនាំមកនូវសារដ៏ជ្រាលជ្រៅអំពីភាពចម្រុះ និងសមភាពយេនឌ័រ។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សល់២ថ្ងៃទៀតចេញបទថ្មី Jennie បញ្ចេញស្ទីលថ្មីកាត់ទៅអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

កិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន និងលោកខាងលិច ត្រូវលុបចោលវិញ 

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

[វិភាគអន្តរជាតិ​]​ អាមេរិក​និងរុស្ស៊ី​ដូច​ត្រៀមខ្លួន​​​សម្រាប់​​សង្គ្រាម​ធំ​ដោយ​យក​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​​ជាកូន​អុក​

ជីវិតកម្សាន្ដ៥ នាទី មុន

លោក ដួង សុខគា បារម្ភការប្រើភាសាជាតិ អាចនឹងក្លាយចេញពីក្រឹត្យក្រមវេយ្យាករណ៍

ព័ត៌មានជាតិ១២ នាទី មុន

៩ ខែ ឆ្នាំនេះ មានកម្មករជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ និងគ្រោះថ្នាក់ចរាចរណ៍ ជាង ១ ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

UN៖ មុន​ពេញ​ក្រមុំ ១ក្នុង​ចំណោ​មមនុស្ស​ស្រី​៨​នាក់ ធ្លាប់​ត្រូវ​គេបៀតបៀន​ផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម