Connect with us

ព័ត៌មានជាតិ

នៅចំពោះមុខមេដឹកនាំអាស៊ាន កម្ពុជាចង់ឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត

បានផុស

នៅ

នៅចំពោះមុខមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ ឆ្នាំ២០២៤ ដែលឡាវធ្វើជាម្ចាស់ផ្ទះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  បន្តបង្ហាញការគាំទ្ររបស់កម្ពុជា ចង់ឱ្យ​ប្រទេសទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិអាស៊ានទី១១ ឱ្យលឿនរហ័សបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ បានសរសេរថា៖«ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីថាអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្ដែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ »។

គួរឱ្យដឹងថា ប្រទេសទីម័រខាងកើត បានព្យាយាមស្នើសុំចូលជាសមាជិកពេញសិទ្ធិអាស៊ានជាច្រើនលើកច្រើនដងមកហើយ ក៏ប៉ុន្តែការស្នើសុំធ្វើជាសមាជិកពេញសិទ្ធិរបស់ប្រទេសមួយនេះ មិនទទួលបានជោគជ័យឡើយ ខណៈដែលទីម័រខាងកើត បានស្នើចូលជាសមាជិកពេញសិទ្ធិអាស៊ានតាំងតែពីឆ្នាំ២០១១ មកម៉្លេះ។

ក្នុងឆ្នាំ២០២២ កំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១សម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានប្ដូរវេន បានជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសសង្កេតការណ៍នៅអាស៊ាន។ ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាកាលណោះ បាននាំឱ្យប្រទេសទីម័រខាងកើតក្លាយជាប្រទេសសង្កេតការណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងឆ្នាំ២០២៣ គ្រាដែលឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និង៤៣ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានជំរុញឱ្យអាស៊ានជួយពន្លឿនការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិអាស៊ានម្ដងរួចមកហើយ។

កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកាលពីឆ្នាំ២០២២ ក៏បានបន្តហុចផលដល់ទីម័រខាងកើតនៅឆ្នាំ២០២៤ទៀត ពោលនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅឆ្នាំ២០២៤ បណ្ដាញសារព័ត៌មាននានា បានរាយការណ៍ថា  ទីម័រខាងកើត ក្នុងឋានៈជាប្រទេសសង្កេតការណ៍អាស៊ាន ត្រូវបានអនុញ្ញាតឱ្យបញ្ចេញយោបល់នៅក្នុងកិច្ចប្រជុំដែលឡាវធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋ​អារ៉ាប់​​​កំពុង​​ប្រឹងប្រែង​​​ដើម្បី​​បទឈប់បាញ់​

ជីវិតកម្សាន្ដ៧ នាទី មុន

សាយ ៖ MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌ ជៀ សវាងការប្រែក្លាយទៅជាវេទិកាជម្លោះ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

កិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន និងលោកខាងលិច ត្រូវលុបចោលវិញ 

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

[វិភាគអន្តរជាតិ​]​ អាមេរិក​និងរុស្ស៊ី​ដូច​ត្រៀមខ្លួន​​​សម្រាប់​​សង្គ្រាម​ធំ​ដោយ​យក​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​​ជាកូន​អុក​

ជីវិតកម្សាន្ដ២២ នាទី មុន

លោក ដួង សុខគា បារម្ភការប្រើភាសាជាតិ អាចនឹងក្លាយចេញពីក្រឹត្យក្រមវេយ្យាករណ៍

Sokha Hotels

ព័ត៌មានពេញនិយម